ព័ត៌មានជាតិ
ក្រសួងអប់រំចំណាយថវិកាជាង ៧០ លានដុល្លារកែលម្អការអប់រំចំណេះទូទៅ
ក្រសួងអប់រំ យុវជន និងកីឡាបានចំណាយថវិកាប្រមាណជាង ៧០ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅដែលមានរយៈពេល ៥ ឆ្នាំគឺចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ ខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅកាលពីពេលថ្មីៗនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គម្រោងកែលម្អការអប់រំចំណេះទូទៅមានសុពលភាព និងចាប់ផ្តើមអនុវត្តសកម្មភាពតាំងពីឆ្នាំ២០២២ និងត្រូវបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ ដោយចំណាយថវិកាសរុបប្រមាណជាង ៧០ លានដុល្លារអាមេរិកក្នុងនោះថវិកាកម្ចីរបស់ធនាគារពិភពលោកចំនួន ៦០លានដុល្លារ ថវិកា GPE ចំនួន ៩,២៥ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១ លានដុល្លារ។
លោករដ្ឋមន្ត្រីបានណែនាំដល់ភាគីពាក់ព័ន្ធត្រូវត្រួតពិនិត្យវឌ្ឍនភាព ប្រចាំត្រីមាសរបស់គម្រោង ផ្អែកលើឧត្តមនានុវត្តនៃការអនុវត្តក្នុងគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងបន្តមកអនុវត្តក្នុងគម្រោងកែលម្អការអប់រំចំណេះទូទៅ។

ជាមួយគ្នានេះត្រូវចុះទៅតាមសាលារៀនឱ្យបានជាប់លាប់ និងត្រូវរៀបចំការប្រជុំត្រីមាសរបស់គម្រោងនៅសាលារៀនណាមួយដើម្បីលើកទឹកចិត្តឱ្យនាយកសាលានិយាយពីបញ្ហាប្រឈមប្រាប់យើង ដើម្បីដោះស្រាយចំទិសដៅ។
ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រីបានស្នើឱ្យមានការប្រជុំរួមគ្នារវាងក្រសួងនិងដៃគូដ៏ទៃទៀត ដើម្បីពិនិត្យពីការអនុវត្តគម្រោងរួមគ្នានិងដោះស្រាយរួមគ្នា៕
អត្ថបទ៖ សំអឿន

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក