Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជានៅតែមានប្រៀបឈ្នះ តាមរយៈការជឿជាក់ និងគាំទ្រពីពលរដ្ឋ

បានផុស

នៅ

តាមរយៈលទ្ធផលបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបាននូវឧត្តមភាព និងប្រៀបឈ្នះរបស់ខ្លួន ដែលនេះពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីទឹកចិត្តរបស់ប្រជាជនកម្ពុជា ដោយពួកគាត់នៅតែ ជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាដោយឥតងាករេ។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយប្រធានគណបក្សខណ្ឌ-សង្កាត់-យុវជន-នារី សហជីពសង្កាត់ និងក្រុមការងារចុះសង្កាត់ នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង ក៏បានថ្លែងការអរគុណចំពោះក្រុមការងារចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង ១៤ ក្រុមការងារ ចុះជួយតាមបណ្ដាសង្កាត់ទាំង ១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មន្ត្រីគណបក្ស សកម្មជនគណបក្ស និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពលវេលាដ៏មានតម្លៃ ដើម្បីជួយគាំទ្រ ខិតខំ ប្រឹងប្រែង និងបំពេញការងារយ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

បន្ថែមពីនេះលោកក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណផងដែរ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យ បោះឆ្នោតទាំង ២.២០៦ ការិយាល័យ ជាពិសេសបងប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត ៨៥,៧៥% នៅរាជធានីភ្នំពេញ និងបានបោនឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយនឹងលទ្ធផលឈ្នះភ្លូកទឹកភ្នកដី។

តាមលទ្ធផលបណ្តោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គណបក្សប្រជាជនកម្ពុជានៅតែរក្សាបាននូវឧត្តមភាព និងប្រៀបឈ្នះរបស់ខ្លួន ដោយ ទទួលបានសម្លេងគាំទ្រចំនួន ៦,២៦៧,១៩២ ស្មើនឹង ៨០,៤៣% នៃសន្លឹកឆ្នោតបានការសរុប ចំនួន ៧,៧៩១,៦៣៨ នៅទូទាំងប្រទេស។

សម្រាប់មណ្ឌលរាជធានីភ្នំពេញគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រចំនួន ៦២១,៨១៤ ស្មើនឹង ៨២,៣១% នៃសន្លឹកឆ្នោតបានការសរុបចំនួន៧៥៥,៣៦៧។

ជារួម ផ្អែកតាមលទ្ធផលបណ្តោះអាសន្ននេះ យើងអាចធ្វើការ សន្និដ្ឋានបានថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈសរុបនៅរដ្ឋសភា ចំនួន ១២០ លើ ១២៥ អាសនៈ និងសម្រាប់មណ្ឌល រាជធានីភ្នំពេញ គណបក្សទទួលបានអាសនៈចំនួន ១១ លើ ១២ អាសនៈ ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដឹកនាំ រាជរដ្ឋាភិបាល សម្រាប់រយៈពេល ០៥ ឆ្នាំ បន្តទៀត។

លទ្ធផលដ៏ល្អប្រសើរនេះ ក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ប្រជាជនកម្ពុជានៅតែជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយ ឥតងាករេ ដើម្បីថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក៏ដូចជាគាំទ្រការសម្រេចចិត្តរបស់សម្ដេចតេជោ ប្រធានគណបក្ស និងគាំទ្រឯកឧត្តមបណ្ឌិត ប៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នេះ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើអោយថ្នាក់ដឹកនាំ គណបក្សខណ្ឌ គណបក្សសង្កាត់ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និង ក្រុមការងារចំណុះរចនាសម្ព័ន្ធគណបក្សរាជធានី គ្រប់ជាន់ថ្នាក់ ត្រូវ គោរពនូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចផ្សេងៗ របស់គណបក្ស ព្រមទាំងត្រូវបន្តអនុវត្តនូវតួនាទី-ភារកិច្ចខ្លួន ក្នុងការបំរើបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្នុងនោះ ត្រូវបន្តយកចិត្ត ទុកដាក់លើចំណុចមួយចំនួនក្នុងនោះ៖

១. គណបក្សខណ្ឌត្រូវប្រើប្រាស់យន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀប រៀបរយសាធារណៈ ក៏ដូចពង្រឹងការអនុវត្តគោលការណ៍ «ភូមិ-សង្កាត់ មានសុវត្ថិភាព»។

២. បន្តពង្រឹងមន្ត្រីជនបង្គោលរបស់គណបក្ស គ្រប់លំដាប់ថ្នាក់ ជាពិសេសនៅថ្នាក់ភូមិ និងក្រុមបក្ស ឱ្យមានភាពនឹងន និង ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្ស។

៣. បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យមានភាពរីកចម្រើនគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។ បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងក្តាប់នូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាទាក់ទាញសមានចិត្ដ និង ជួសជុលការថ្នាំងថ្នាក់របស់ពួកគាត់ឱ្យមកជឿជាក់លើសមត្ថភាព បទពិសោធន៍របស់គណបក្ស ដែលជាស្នូលក្នុងការដឹកនាំ ប្រទេស។

៤. បន្តលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ

៥. បន្តត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពនានា ក្រុមប្រឆាំងជ្រុលនិយមដើម្បីធានាបានថា ក្រុមនេះមិនបង្កសកម្មភាព ឬបាតុភាពណាមួយ ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយ។

តាមរយៈការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្តរូបិយ និងអរូបិយ ការបន្តយកចិត្តទុកដាក់លើការបង្កើន និងកែទម្រង់ការផ្តល់សេវាទឹកស្អាត អគ្គិសនី សំរាម និងសំណល់ គ្រប់ប្រភេទ សេវាសុខាភិបាល អប់រំ និងសង្គមកិច្ច ជាពិសេស ការផ្តល់សេវាសុខភាព ដោយឥតគិតថ្លៃជូនបុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជនងាយរងគ្រោះ និងជនក្រីក្រគ្រប់ប្រភេទ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ

ព័ត៌មានជាតិ២៣ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

សន្តិសុខសង្គម២ ម៉ោង មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ 

Sokha Hotels

ព័ត៌មានពេញនិយម