Connect with us

ព័ត៌មានជាតិ

អ្នកជំនាញអប់រំ ៖ មុខវិជ្ជាសេដ្ឋកិច្ចនៅតែមានអ្នករៀនច្រើន

បានផុស

នៅ

អ្នកជំនាញវិស័យអប់រំបានលើកឡើងថា ទោះបីជាបច្ចុប្បន្ននេះជំនាញស្ទែមមានការរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏និស្សិតខ្មែរនៅតែបន្តចាប់យកជំនាញសេដ្ឋកិច្ចមានចំនួនច្រើន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍ថា ការសិក្សាទៅលើផ្នែកសេដ្ឋកិច្ចនៅតែមានការកើនឡើង ទោះបីជាវិស័យស្ទែមមានការពង្រីកខ្លាំងក៏ដោយ។

លោកបានបន្តថា ក្រសួងនានា ដែលមានគ្រឹះស្ថានអប់រំក៏មានការរីកដុះដាលខ្លាំងក្នុងការបង្កើតជំនាញគណនេយ្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដោយសារចំនួននិស្សិតចូលរៀនច្រើនព្រោះថា ជំនាញសេដ្ឋកិច្ចនេះ ជាជំនាញដ៏​សំខាន់​ក្នុងការចូលរួមកាច់ចង្កូចសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើន។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា ២០២០-២០២១ មានចំនួន ១៩៨៣៦៣នាក់ ស្រី ៩៨៥៣៥នាក់ក្នុងនោះ មាននិស្សិត៦៩ភាគរយសិក្សាផ្នែក​វិទ្យា​សាស្ត្រសង្គម, មាន៤២ភាគរយ សិក្សាជំនាញធុរកិច្ច រួមមានគណនេយ្យ សេដ្ឋកិច្ច ធនាគារ ហិរញ្ញវត្ថុគ្រប់គ្រង ។ និស្សិត៦ភាគរយសិក្សាជំនាញច្បាប់ និស្សិត៩ភាគរយសិក្សាជំនាញភាសាបរទេស និស្សិត៣ភាគរយសិក្សាជំនាញ​ទេសចរណ៍និង និស្សិត៩ភាគរយសិក្សាជំនាញវិទ្យាសាស្រ្តសង្គមនិងសិល្បៈផ្សេងទៀត។

ចំណែកនិស្សិតរៀនជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា ដែលហៅកាត់ថាស្ទែម មានចំនួន៣១ភាគរយ ក្នុងនោះ៥ភាគរយ សិក្សាជំនាញវិទ្យាសាស្ត្រមូលដ្ឋាន ១០ភាគរយសិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាន ៨ភាគរយសិក្សា​ជំនាញ​វិស្វកម្ម ៣ភាគរយសិក្សាជំនាញកសិកម្មនិង៥ភាគរយសិក្សាជំនាញសុខាភិបាល។

ជារួមក្នុងរយៈពេល ៥ ឆ្នាំការសិក្សាជំនាញស្ទែមបានកើនពី២៦.៨៣ ភាគរយនៅឆ្នាំសិក្សា ២០១៦-២០១៧ដល់ ៣០.៦៩ភាគរយនៅឆ្នាំសិក្សា២០២០-២០២១។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានគ្រឹះស្ថានឧត្តមសិក្សាចំនួន១៣០ ក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈចំនួន៤៨ និងគ្រឹះស្ថានឯកជនចំនួន៨២ មានទីតាំងនៅ ២០ខេត្ត និងរាជធានី។គ្រឹះស្ថានសិក្សាស្ថិតក្រោមក្រសួអចំនួន១៦។ គ្រឹះស្ថានសិក្សាស្ថិតក្រោមក្រសួងអប់រំចំនួន៨២ក្នុងនោះរដ្ឋចំនួន១៣និងឯកជនចំនួន៦៩គ្រឹះស្ថានផ្តល់សេវាអប់រំដ្នាក់បណ្ឌិតមានចំនួន២១ក្នុងនោះរដ្ឋ៦និងឯកជន១៥៕

អត្ថបទ​ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម