ព័ត៌មានជាតិ
ចុងភៅជនជាតិចិនម្នាក់ ដើរចូលផ្សារទិញបន្លែប្រកាច់ស្លាប់ភ្លាមៗ
បុរសជនជាតិចិនម្នាក់ក្នុងវ័យជាង៥០ឆ្នាំ បានដួលស្លាប់ភ្លាម នៅច្រកចូលផ្សារបន្លែច្បារអំពៅ។
សាក្សីបាននិយាយថា ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមករា នៅតាមបណ្តោយផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សាក្សីបានបន្ថែមថា ខណៈពេលជនរងគ្រោះកំពុងយួរបន្លែបំរ៉ុងដាក់លើម៉ូតូកង់បី ស្រាប់តែទន់ជង្គង់ហើយប្រកាច់បាត់មាត់បាត់ករធ្វើឲ្យភ្ញាក់ផ្អើល ហើយនាំគ្នាជួយរឹតដើមទ្រូង ប៉ុន្តែផុតដង្ហើមបាត់ទៅហើយ។
លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់កម្ពុជាថ្មីថា បុរសរងគ្រោះបានស្លាប់ដោយខ្យល់គរ។ ហើយបើតាមការអះអាងពីបងប្អូនអាជីវករលក់បន្លែនៅផ្សារបន្លែច្បារអំពៅបានប្រាប់ថា ជនរងគ្រោះជាជនជាតិចិន និងជាចុងភៅដែលតែងតែមកទិញបន្លែយកទៅធ្វើម្ហូបជារៀងរាល់ព្រឹក។ ចៃដន្យ ព្រឹកនេះបានខ្យល់គរស្លាប់តែម្តង។
លោក យ៉ិន វុធ បញ្ជាក់ថា សពជនរងគ្រោះត្រូវបានដឹកយកទៅតម្កល់នៅវត្តពោធិព្រះបាត្រ ហៅវត្តច្បារអំពៅមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅដើម្បីរងចាំស្ថានទូតចិនមកចូលរួមធ្វើកោសល្យវិច័យ។ ទោះជាយ៉ាងណាក៏អាជ្ញាធរមិនទាន់ស្គាល់អត្តសញ្ញាណសពនៅឡើយទេ៕
អត្ថបទ ៖ នរា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan