ព័ត៌មានជាតិ
ស ស យ ក៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៣កក្កដា បានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
ផ្អែកតាមរបាយការណ៍ពីអ្នកអង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតនៅទូទាំង២៥ រាជធានី-ខេត្ត ក្នុងព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា សង្កេតឃើញថា ការបោះឆ្នោតបានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍ច្បាប់។

សហភាពសហព័ន្ធយុវជនកម្ពុជា បានសង្កេតឃើញថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែង ហើយប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៤,៥៨% ដែលជាអត្រាមួយខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមក។

តាមការវាយតម្លៃរបស់សហភាពសហព័ន្ធយុវជនកម្ពុជា អំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ បានប្រព្រឹត្តទៅស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាធរមាន។ គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតយ៉ាងផុសផុល ហើយបានប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ ពិសេសពុំមានករណីគំរាមកំហែង ឬអំពើហិង្សាណាមួយ ដែលត្រូវបានរាយការណ៍នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះឡើយ។

អំឡុងពេលបោះឆ្នោត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចេញទៅបោះឆ្នោត ក្នុងបរិយាកាសល្អប្រសើរ ប្រកបដោយសណ្តាប់ធ្នាប់ និងការគោរពគ្នាទៅវិញទៅមក ដែលនេះបានបង្ហាញច្បាស់អំពីភាពរស់រវើកនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយប្រជាពេលរដ្ឋ កម្ពុជាកាន់តែមានភាពចាស់ទុំខាងនយោបាយ ទាំងក្នុងការអនុវត្តករណីយកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ទាំងក្នុងការប្រើសិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការបោះឆ្នោត។

ដំណើរការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ភ្នាក់ងាររបស់គណបក្សនយោបាយនានា អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ព្រមទាំងភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។ ចំណុចនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព ភាពត្រឹមត្រូវ និងបើកចំហរ នៃដំណើរការរាប់សន្លឹកឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការបោះឆ្នោត។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជូនសមាជិករបស់ខ្លួនសរុបចំនួន ៤១ ៣៣៣ នាក់ ដើម្បីធ្វើជាអ្នកសង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតនៅទូទាំង ២៥ រាជធានី-ខេត្ត៕
អត្ថបទ៖ សុខុម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ