Connect with us

ព័ត៌មានជាតិ

បណ្ឌិត សូ ណារ៉ូ៖ គណៈរដ្ឋមន្ត្រីថ្មីដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវមានអម្រែកកាន់តែធ្ងន់

បានផុស

នៅ

លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី មើលឃើញថា គណៈរដ្ឋមន្ត្រីថ្មី ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គឺនឹងមានអម្រែកដ៏ធ្ងន់ ដែលត្រូវមានការទទួលខុសត្រូវខ្ពស់ទ្វេដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចពិភាក្សាពិសេសជាមួយ «កម្ពុជាថ្មី» លោកបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា ការចាប់ផ្ដើមរបស់រាជរដ្ឋាភិបាលថ្មី ត្រូវចេញដំណើរក្នុងកម្រិតខ្ពស់ ដែលទាមទារឱ្យមានការទទួលខុសត្រូវក៏ខ្ពស់ ហើយក៏មិនមែនជារឿងត្រឹមតែមោទនភាពពេលមានតំណែងនោះទេ ផ្ទុយទៅវិញ គណៈរដ្ឋមន្រ្តីថ្មីនេះ នឹងជួបក្ដីកង្វល់ច្រើន។

លោកបណ្ឌិត ថា ការទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសូម្បីតែតំណែងជានាយករដ្ឋមន្រ្តីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អាចនិយាយបានថាជាសំណាង ប៉ុន្តែ ក៏ជាបន្ទុកផងដែរ ដោយហេតុថា គណៈរដ្ឋមន្រ្តីថ្មី ដែលសុទ្ធសឹងជាយុវជនជំនាន់ក្រោយនេះ នឹងក្លាយជាក្ដីរំពឹងយ៉ាងមុះមាំរបស់ពលរដ្ឋ ដើម្បីបន្តដឹកនាំនាវាកម្ពុជាកាន់តែរីកចម្រើនជឿន លឿន ជាពិសេស ធានានូវសង្គម-សេដ្ឋកិច្ចកម្ពុជា។

ត្រង់ចំណុចនេះ បណ្ឌិត សូ ណារ៉ូ បានពន្យល់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេលប្រមាណ៤០ឆ្នាំមកនេះ សម្រេចនូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ មានការរីកចម្រើនស្ទើរគ្រប់វិស័យ និងធានាបាននូវសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ។ ដូច្នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលថ្មី នៅអាណត្តិទី៧នេះ ត្រូវខិតខំលើសរាជរដ្ឋាភិបាលចាស់ទ្វេគុណក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបង្កើនជីវភាពឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយភាពក្រីក្រឱ្យកាន់តែទាបបំផុត។

ជាទស្សនៈផ្ទាល់របស់លោកបណ្ឌិត សូ ណារ៉ូ គឺរាជរដ្ឋាភិបាលថ្មីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងចូលកាន់តំណែងផ្លូវការ នាពេលខាងមុខនេះ គប្បីផ្ដោតសំខាន់ជាដំបូងលើវិស័យសេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍ ក៏ដូចជាវិស័យសង្គមកិច្ច ជាដើម៕  

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ

Sokha Hotels

ព័ត៌មានពេញនិយម