ព័ត៌មានជាតិ
IOC ដាក់បំរាមអតីតប្រធានអូឡាំពិកអាស៊ីរយៈពេល៣ឆ្នាំ
លោក Sheikh Ahmad Al-Fahad Al-Sabah ដែលបានព្យួរដោយខ្លួនឯងជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ទៅ រយៈពេល៣ឆ្នាំ បន្ទាប់ពីតួនាទីរបស់ខ្លួននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដ៏ចម្រូងចម្រាសកាលពីដើមខែនេះ។

IOC ក៏បានប្រកាសថា ពួកគេបដិសេធទទួលស្គាល់ការបោះឆ្នោតប្អូនប្រុសរបស់លោក Sheikh Ahmad គឺលោក Sheikh Talal Fahad Al-Saba ធ្វើជាប្រធាន IOC រហូតដល់មានការស៊ើបអង្កេតត្រឹមត្រូវត្រូវ។
លោក Sheikh Talal Fahad បានជំនួសបងប្រុសរបស់ខ្លួន លោក Sheikh Ahmad ដែលបានដឹកនាំ OCA អស់រយៈពេល ៣០ឆ្នាំរហូតដល់ឆ្នាំ២០២១ នៅពេលលោកត្រូវបានបង្ខំឱ្យចុះចេញពីតំណែង បន្ទាប់ពីត្រូវបានគេរកឃើញថា មានទោសពីបទក្លែងបន្លំក្នុងតុលាការ នៅទីក្រុងហ្សឺណែវ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ១៣ខែ។

រឿងរបស់ លោក Sheikh Talal អាយុ ៥៨ឆ្នាំវិញ ថ្មីៗនេះលោកបានផ្តួលមិត្តរួមជាតិគុយវ៉ែត លោក Husain Al-Musallam ដែលជាអគ្គនាយកអង្គការ និងជាប្រធាន World Aquatics នៅមហាសន្និបាត OCA ក្នុងទីក្រុងបាងកក ដោយសំឡេង ២៤ ទល់នឹង ២០។
មុនពេលការបោះឆ្នោតនៅទីក្រុងបាងកកចាប់ផ្តើម ប្រធានគណៈកម្មការសីលធម៌របស់ OCA លោក Wei Jizhong បានព្រមានថា ពួកគេបានរកឃើញសញ្ញានៃ “ភាពមិនប្រក្រតី” ដែលពួកគេគ្រោងនឹងស៊ើបអង្កេតបន្ទាប់ពីការបោះឆ្នោត។

OCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ ដោយឪពុករបស់លោក Fahad Al-Ahmed Al-Jaber Al-Sabah ដែលបានដឹកនាំរហូតដល់ឆ្នាំ១៩៩០ នៅពេលលោកត្រូវបានសម្លាប់នៅវិមាន Dasman ជាថ្ងៃដំបូងនៃការលុកលុយរបស់អ៊ីរ៉ាក់ លើគុយវ៉ែត។
លោក Sheikh Ahmad បានស្នងតំណែងពីគាត់នៅឆ្នាំបន្ទាប់ ហើយបានដឹកនាំអង្គការរហូតដល់គាត់ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង ហើយត្រូវបានជំនួសដោយលោក Randhir Singh ដែលមានសញ្ជាតិឥណ្ឌា ជាបណ្តោះអាសន្ន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ