ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែចាប់ផ្តើមជន់ ហើយមានស្ថានភាពល្អក់ដោយសារល្បាប់
ប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកស្ទឹងសង្កែមានសភាពល្អក់និងកំពុងស្ទុះឡើងជាបណ្តើរៗបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើនៃដងស្ទឹង។

ប្រភពពលរដ្ឋរស់នៅក្នុងស្រុកសំឡូតបានបញ្ជាក់ថា បច្ចុប្បន្នទឹកនៅតាមព្រែកអូរមួយចំនួននៅក្នុងតំបន់ក្បាលស្ទឹង ដូចជា ភ្នំក្បាលឡាន អូរតាតឹង អូរតាទៀកជាដើមកំពុងហក់ឡើងជាបណ្តើរៗ ដែលអាចធ្វើឲ្យទឹកក្នុងស្ទឹងសង្កែចាប់ផ្តើមឡើង។
ដោយឡែកទឹកស្ទឹងនៅក្រុងបាត់ដំបង ក៏មានសភាពស្ទុះឡើងដែរ ប៉ុន្តែហាក់មិនរំខានដល់ការជួសជុលតាមស្ទឹងនោះឡើយ ដោយសារតែគ្រប់កន្លែងជួសជុលរួចរាល់ទៅហើយ ប៉ុន្តែគេមិនទាន់ដឹងថាតើការស្ថាបនាអាចទប់ជាប់ជាមួយទឹកជំនន់បានដែរឬទេ ព្រោះកន្លែងខ្លះជាប្រភេទស្រទាប់ដីរអិល។

ចំពោះទឹកជំន់ដែលទើបហក់ឡើងនេះមិនទាន់បង្កការយាយីដល់ផ្ទះប្រជាពលរដ្ឋ ឬក៏ប៉ះពាល់ដល់ផលដំណាំនៅឡើយ ៕
អត្ថបទ ÷ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក