Connect with us

ព័ត៌មានជាតិ

កម្ពុជាធ្វើជាម្ចាស់ផ្ទះបើកវគ្គបណ្តុះបណ្តាលជំនាញប្រព័ន្ធបញ្ជាច្រវ៉ាក់ផលិតកម្មរោងចក្រដល់គ្រូបង្គោល និងសិស្សមកពីអាស៊ាន

បានផុស

នៅ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ (KCCI) ក្រោមគម្រោង ASEAN-ROK TVET Mobility Programme បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “Sequence Control” ឬប្រព័ន្ធបញ្ជាច្រវ៉ាក់ផលិតកម្មរោងចក្រដល់គ្រូបង្គោលនិងសិស្សមកពីប្រទេសចំនួន៥មកពីតំបន់អាស៊ានដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធបញ្ជាច្រវ៉ាក់ផលិតកម្មរោងចក្រនៅព្រឹកថ្ងៃទី២៨កក្កដានេះនៅសណ្ឋាគារ​កាំបូឌីយ៉ាណា លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីផ្តល់នូវចំណេះដឹង និងជំនាញក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើឱ្យប្រតិបត្តិការនៃប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃជាពិសេសដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម៤.០។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៨ ខែតុលា
ឆ្នាំ២០២៣ដោយមានសិក្ខាកាមចូលរួមចំនួន២៥នាក់ក្នុងនោះសិក្ខាកាមជាគ្រូចំនួន៧ នាក់ និងសិស្សចំនួន១៨នាក់
មកពី៥ប្រទេសផ្សេងគ្នាក្នុងនោះ៧ នាក់មកពីប្រទេសកម្ពុជា ២នាក់មកពីព្រ៊ុយណេ៥នាក់មកពីឥណ្ឌូនេស៊ី ៦នាក់មកពីភូមានិង៥នាក់មកពីហ្វីលីពីន។

លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះមានសិក្សាទ្រឹស្តី និងអនុវត្តក្នុងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈរយៈពេល២ខែនិងចុះហាត់ការនៅក្រុមហ៊ុនចំនួន១ខែ នៅក្រុមហ៊ុនចំនួន២ គឺ មីនេប៊ែ និងក្រុមហ៊ុន វីតាល់។

គួរបញ្ជាក់ថាគម្រោង “ASEAN-ROK TVET Mobility Programmes” ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកម្មវិធី TVET ក្នុងបណ្តាលប្រទេសជាសមាជិកអាស៊ាននិងកាត់បន្ថយគម្លាតនៃសមត្ថភាពការងារក្នុងចំណោមប្រទេសនានានៃតំបន់អាស៊ាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ២៤ ម៉ោង មុន

មន្ត្រី​ជំនាញ​ចុះបាញ់ថ្នាំសម្លាប់មេរោគ ​នៅតំបន់ឆ្លងជំងឺផ្តាសាយបក្សី​ ដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅស្រុកចំការលេី

Sokha Hotels

ព័ត៌មានពេញនិយម