ព័ត៌មានជាតិ
លក្ខណៈពិសេសរបស់សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម»
សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ជាតំបន់អេកូទេសចរណ៍មួយ ដែលទេសចរជាតិ-អន្តរជាតិ មិនដែលរំលងឡើយ រាល់ពេលបានមកកម្សាន្តក្នុងទឹកដីនៃខេត្តកោះកុង។ ថ្វីបើស្ថានភាពផ្លូវទៅតំបន់ទេសចរណ៍មួយនេះ រៀងវែងឆ្ងាយបន្តិច និងជាផ្លូវឡើងចុះភ្នំខ្ពស់ តែតំបន់មួយនេះ អាចផ្តល់ការកម្សាន្តសម្បូរបែបដល់ទេសចរ មានទាំងដំណើរកម្សាន្ត ជិះទូកមើលទេសភាព ងូតទឹក រួមនឹងការស្នាក់លក្ខណៈឯកជនតាមចំណូលចិត្តផងដែរ។

តំបន់ទេសចរណ៍មួយនេះ ក៏ទើបតែនឹងប្រកាសទទួលស្គាល់ជាផ្លូវការ ដោយក្រសួងបរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួល ពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា» ក្នុងន័យដើម្បីគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព។

បើនិយាយពីលក្ខណៈពិសេសរបស់ សហគមន៍ការពារធម្មជាតិមួយនេះ គឺជាផ្នែកប្រមូលផ្តុំដ៏ធំនៃធម្មជាតិ មានទឹកធ្លាក់ ដងព្រែកដែលហ៊ុំព័ទ្ធដោយប្រជុំភ្នំតូចធំ កំពុងចាំងឆ្លុះចូលក្នុងផ្ទៃទឹក បង្កើតបានជាទស្សនីយល្អឯក។ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃធម្មជាតិ ដែលនៅហែរហមដំណើរ យើងក៏អាចទស្សនារីស៊តប៉ុន្មានកន្លែងទើបនឹងបង្កើតថ្មី តាមបណ្តាយផ្លូវទឹកខៀវស្រងាត់នេះ មុននឹងទៅដល់គោលដៅផងដែរ។
ក្រៅពីរុក្ខជាតិព្រៃភ្នំ ជីវចម្រុះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះសហគមន៍តំបន់ការពារធម្មជាតិមួយនេះ គឺទិដ្ឋភាពដ៏កម្រ នៃទឹកធ្លាក់ធម្មជាតិ ដែលជាស្ថានភាពទឹកសាប ប្រសព្វនឹងទឹកសមុទ្រ ពោលគឺទឹកធ្លាក់ហូរចូលទៅក្នុងសមុទ្រ (ពាក់កណ្តាលទឹកសាប ពាក់កណ្តាលទឹកប្រៃ)។



គួរបញ្ជាក់ថា ការធ្វើដំណើរទៅកាន់តំបន់ទឹកធ្លាក់នេះ គឺប្រើពេលប្រហែលជាជិត ៣ម៉ោង ចម្ងាយប្រមាណ ១៤២គីឡូម៉ែត្រ នឹងដល់ទីតាំងចំណុចស្ពានតាតៃ ហើយដើម្បីបានទៅកម្សាន្តទឹកធ្លាក់ គឺត្រូវបន្តដំណើរដោយទូក ដែលយើងនឹងឃើញមានទីតាំងចំណតទូកនៅក្រោមស្ពានតែម្តង។ ចំពោះការជួលទូក១គ្រឿង គឺមានតម្លៃ ១២ម៉ឺនរៀល សម្រាប់គោលដៅទស្សនារីសតនិងទឹកធ្លាក់ ប៉ុន្តែក្នុងនោះ គេក៏មានជាជម្រើសឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង ដោយចំណាយតែ ៨ម៉ឺនរៀល និងប្រើពេលប្រហែល ១០-១៥នាទី ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ