ព័ត៌មានជាតិ
ដើររើសអេតចាយ បែកគំនិតគាស់ផ្ទះគេ
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវម្ចាស់ផ្ទះនិងប្រជាពលរដ្ឋព័ទ្ធចាប់បានប្ររគល់ឲ្យសមត្ថកិច្ច ចំណែកពីរនាក់ទៀតបើករ៉ឺម៉កអេតចាយគេចខ្លួនបាត់ បន្ទាប់ពីធ្វើសក្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយបំណងលួចទ្រព្យសម្បត្តិ។
ករណីនេះបានកើតឡើងកាលពីវេលាមោង១និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៣៧១ ជិតវត្តពោធិ៍ញាណ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហឿន ទុំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅម្ដុំវត្តពោធិ៍ញាណ មានស្រុកកំណើតនៅខេត្តសៀមរាប។
យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា៣នាក់និងរ៉ឺម៉កអេតចាយមួយគ្រឿង បើកមកឈប់ក្បែរផ្ទះរបស់គាត់ ហើយបានធ្វើសកម្មភាពគាស់ផ្ទះរបស់គាត់បម្រុងលួចទ្រព្យសម្បត្តិ។ ដោយឃើញទាន់ក៏នាំគ្នាព័ទ្ធចាប់បានម្នាក់ ចំណែកបក្ខពួកពីរនាក់ទៀត បើករ៉ឺម៉ករត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីធ្វើកំណត់ហេតុ និងសាកសួរស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេនិងបក្ខពួកពីរនាក់ទៀត ពិតជាគាស់ផ្ទះជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពបាន២ដង ដោយយប់នេះត្រូវម្ចាស់ផ្ទះចាប់បានទៀត។ ក្នុងនោះជនរងគ្រោះជាម្ចាស់ផ្ទះ ក៏បានមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕
អត្ថបទ ៖ សុខុម


-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?