Connect with us

ព័ត៌មានជាតិ

ការបើកទ្វារទឹកទំនប់វារីអគ្គីសនីកំចាយមិនប៉ះពាល់ដល់រមណីយដ្ឋាននានាក្នុងខេត្តកំពតទេ

បានផុស

នៅ

(កំពត) ៖ ការបើកទ្វាទឹកនៅទំបន់វារីអគ្គីសនីកំចាយ មកដល់ពេលនេះមិនបានប៉ះពាល់ទៅដល់តំបន់​រមណីយដ្ឋាន​កម្សាន្ត នៅតាមដងព្រែកនោះទេ ទាំងនៅដូងទេ តាមឧទ្យានដងព្រែក និងកន្លែងផ្សេងៗទៀតនោះឡើយ។ ប្រតិបត្តិករទេសចរដូងទេ បានលើកឡើងថា រមណីយដ្ឋានទឹកឈូ ដូងទេ ខេត្តកំពត នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្តច្រើន បើទោះជាមានភ្លៀកធ្លាក់ជាញឹកញាប់យ៉ាងណាក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ជាងមួយសប្តាហ៍កន្លងមកនេះ ស្ថានភាព​អាកាសធាតុមានភ្លៀងធ្លាក់ជាច្រើនគួរសម នៅខេត្តកំពត តាំងពីមុនពេលបោះឆ្នោតមកម្ល៉េះ ប៉ុន្តែចំនួនភ្ញៀវទេសចរ​មានភាពល្អប្រសើរ។ ជាក់ស្តែងសប្តាហ៍កន្លងទៅនេះអ្នកទេសចរជាតិ និងអន្តរជាតិបានមកលេងកម្សាន្ត​នៅភូមិសាស្ត្រ​ខេត្តកំពតមានចំនួនជាង៣ ម៉ឺននាក់ ខណៈដែលប៉ុន្មាសប្តាហ៍មុនៗពេលអាកាសធាតុល្អ ភ្ញៀវមានត្រឹមតែជាង២​ម៉ឺនប៉ុណ្ណោះ  ដូច្នេះកត្តា អាកាសធាតុ គ្មានសញ្ញាអីដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅខេត្តកំពតទេ។

លោក សយ ស៊ីណុល ប្រធានមន្ទីរ បានបញ្ជាក់ដែរថា ចំពោះការបើកទ្វារទឹកទំនប់​វារីអគ្គីសនី​កំចាយ​វិញ វាជារឿង​ធម្មតា និងតែងកើតឡើងជារៀងរាល់ឆ្នាំនៅរដូវវស្សា។ ការបើកទ្វារទឹកមកដល់ពេលនេះមានទំហំតិចតួច មិនប៉ះពាល់​ដល់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាទេសចរណ៍នៅតាមដងព្រែកកំពតទេ។

ក្រុមហ៊ុនស៊ីណូហាយឌ្រូកំចាយ បានបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកទំនប់វារីអគ្គិសនីកំចាយនៅថ្ងៃទី២៧ ខែកក្កដា វេលាម៉ោង១០:00 នាទីកម្ពស់ទឹកអាងស្មើ១៤៨,១១ម៉ែត្រ បើកទ្វារទឹកចំនួន១ ដដែល តែកម្ពស់ថយចុះពី២ម៉ែត្រ មកត្រឹម១ម៉ែត្រតែប៉ុណ្ណោះ។

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៣០ នាទីutes មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៣១ នាទីutes មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

ព័ត៌មានជាតិ៥៤ នាទីutes មុន

គម្រោងប្រព័ន្ធធារាសាស្រ្តដ៏ធំ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល៣០ម៉ឺនហិកតា សម្រេចបាន ១០%

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្កាអង្គារសិល្ប៍ឆ្នាំនេះ ឡើងថ្លៃព្រោះ ផ្កាចេញមិនទាន់ ខណៈផ្កាដទៃសម្បូរដូចរាល់ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម