Connect with us

ព័ត៌មានជាតិ

កិច្ចព្រមព្រៀងសំណង បិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនដំណើរការព្រលានយន្តហោះសៀមរាបថ្មី

បានផុស

នៅ

កិច្ចព្រមព្រៀងសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន សំដៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅខែតុលា ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានការ​រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនពេល​ចាប់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ជាមួយក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI)។ កម្មវិធីនេះមានការចូលរួមពី លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការចរចាសំណង ដោយមានការចូលរួមពីអនុប្រធាន សមាជិកនៃគណៈកម្មការ។

លោកប្រធានគណៈកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលគ្រប់ភាគីពាក់ព័ន្ធទំាងអស់បានខិតខំ និងសម្រេចបាននូវការព្រមព្រៀងគ្នាលើសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន សំដៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅខែតុលា ឆ្នាំ២០២៣ ដោយរលូនតាមការគ្រោងទុក។

លោកក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានសម្របសម្រួលជាមួយក្រុមហ៊ុន AIAI ដើម្បីទទួលយកបុគ្គលិកដែលកំពុងបម្រើការនៅអាកាសយានដ្ឋានបច្ចុប្បន្នទាំងអស់ទៅធ្វើការនៅអាកាសយានដ្ឋានថ្មី ក្រោមគោលការណ៍ស្ម័គ្រចិត្ត។ ទាំងនេះ បានធ្វើឱ្យបុគ្គលិកមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នេះត្រូវបានចុះហត្ថលេខានៅខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយ សម្តេចវិបុលបញ្ញា សុខ អាន និងសមភាគីចិន ក្រុមហ៊ុន AIAI។ ការចុះហត្ថលេខាធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅរាជធានីភ្នំពេញ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាគម្រោងដែលមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចមិនត្រឹម​តែ​នៅក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ គឺជំរុញដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ជាពិសេសត្រូវបានប្រសិទ្ធនាមដោយសម្តេចតេជោថា ជា “ជាតារារះនាទិសឧត្តរ” ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០២២ កន្លងមកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រឿងញៀន
សន្តិសុខសង្គម៨ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ២១ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម