Connect with us

ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ឯក ​រ័ត្ន ស្រ៊ាង ៖ អ្នកធ្វើ​តែងតែ​មាន​កំហុស ទោះ​តិច​ឬ​ច្រើន​តែ​មាន​លទ្ធផល​ប្រសើរ​ជាង​អ្នក​មិន​ធ្វើ​សោះ​

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍ឯក ​រ័ត្ន ស្រ៊ាង បាន​លើក​ឡើង​ថា អ្នកធ្វើ​តែងតែ​មាន​កំហុស ទោះ​តិច​ឬ​ច្រើន​តែ​មាន​លទ្ធផល​ប្រសើរ​ជាង​អ្នក​មិន​ធ្វើ​សោះ នៅ​ព្រឹក​នេះ​នៅ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង មេបញ្ជាការរង បាននិយាយ​នៅមុននេះ​បន្តិច​ថា ​ជានិច្ចកាល​លោក តែងតែ​ណែនាំ និង​ចេញ​បទបញ្ជា​ដល់​កម្លាំង​សមាជិក​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​គ្រប់ៗ​រូប​ថា ក្នុងនាម​ជា​កម្លាំង​អាវុធហត្ថ​ត្រូវតែ​ដាក់ចិត្ត​ដាក់​កាយ លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​និង​ពេលវេលា​ជួបជុំ​គ្រួសារ មក​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​បាន​ដោយ​មិន​ថា​យប់​ថ្ងៃ​ភ្លៀង​ខ្យល់​នោះ​ឡើយ​។ ជា​ការ​ពិត​ណាស់ «​អ្នកធ្វើ​តែងតែមាន​កំហុស ទោះ​តិច​ឬ​ច្រើន​តែ​មាន​លទ្ធផល​ប្រសើរ​ជាង​អ្នក​មិន​ធ្វើ​សោះ »​។

នេះ​គឺជា​បទបញ្ជា​ជាប្រចាំ​ថ្ងៃ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដែល​បាន​ដាក់​ជា​ទិសដៅ​យុទ្ធសាស្ត្រ​ដល់​កងកម្លាំង​រាជ​អាវុធហត្ថ​ទូទាំង​រាជធានី​អនុវត្តន៍​គ្រប់ពេលវេលា​មិន​ថា យប់​ថ្ងៃ​ដើម្បី​បម្រើ​សេចក្តី​សប្បាយ​ជូន​ប្រជាពលរដ្ឋ ​ដែល​ជា​ចៅហ្វាយនាយ​។​

​ទន្ទឹម​នឹង​នេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងអស់ ​បង្កើន​ការ​ធ្វើ​អនាម័យ ​ដើម្បី​បញ្ចៀស​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ពិសេស​បំផុត ត្រូវ​អនុវត្តន៍​នូវ​គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែម្តង ដែល​ជា​កត្តា​សំខាន់​នៃ​ការ​បញ្ចៀស​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​នេះ​ បាន​ពីព្រោះ​ជំងឺ​រាតត្បាត​មួយ​នេះ ​បាន​ឆក់​យក​អាយុជីវិត​មនុស្ស​រាប់​លាន​នាក់​និង​ឆ្លង​រាប់​រយ​លាន​នាក់​ហើយ​នៅ​លើ​ពិភពលោក​។

​ក្រៅពី​អនុវត្តន៍​នូវ​ភារកិច្ច​ដូចខាងលើ ​រួចមក​នោះ​កម្លាំង​អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក្នុង​ទីបញ្ជាការ បាន​រៀន​បំប៉ន​ក្បាច់​គុណ​ចំបាប់ ស្នៀត​ចាប់​បោក ចាប់​កាច់ (​ក្លេ​) ចេញ​ល្បាត​ក្បួន​ម៉ូតូ ឡាន​តាម​ដង​ផ្លូវ​ ដើម្បី​បង្កើន​សមត្ថភាព និង​ការពារ​ខ្លួន ពេល​ប៉ះទង្គិច​ជាមួយ​ជនសង្ស័យ ក្នុងនោះដែរ​កម្លាំង​ផ្សេងៗ​ទៀត​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា ដើម្បី​សុខភាព​ល្អ​មាំ​ង​មួន​បំពេញ​កាតព្វកិច្ច​បន្ត​ក្នុងនាម​មន្ត្រី​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ ដោយ​ភាព​ស្មោះត្រង់​មិន​គិត​នឿយហត់​ឬ យប់​ថ្ងៃ​ភ្លៀង​ខ្យល់​ឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៤ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៣ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម