ព័ត៌មានជាតិ
សមត្ថកិច្ចត្រៀមខ្លួន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារភ្លៀងធ្លាក់ និង ទឹកហូរធ្លាក់ពីប្រទេសថៃ
ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តន៍តាមបទបញ្ជារបស់ លោកមេបញ្ជាការ យោធភូមិភាគទី៤ វរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ បានធ្វើការត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ព្រមទាំងមធ្យោបាយ សម្ភារៈបម្រើដល់ការជួយសង្គ្រោះប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយសារភ្លៀងធ្លាក់ រួមជាមួយនឹងទឹកហូរធ្លាក់ពីប្រទេសថៃ។

លោកមេបញ្ជាការបានថ្លែងថា ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំ រួមជាមួយនឹងទឹកហូរធ្លាក់ពីប្រទេសថៃតាមជួរភ្នំដងរ៉ែកផងនោះ ស្ថានភាពទឹកភ្លៀងបានឡើងជាបន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្ត្រទទួលខុសត្រូវក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕
ដោយ ៖ ចាន់ ធី







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ