ព័ត៌មានជាតិ
លោកអភិបាលរងខេត្តកោះកុង បន្តអរគុណពលរដ្ឋឃុំជ្រោយស្វាយដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះលើសលប់
កោះកុង ៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បន្តថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះយាយតា ប្រជាពលរដ្ឋ និងយុវជននៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលស្រឡាញ់គាំទ្រ និងជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាឈ្នះលើសលុប កន្លងទៅនេះ។

ការប្រកាសអរគុណរបស់លោកអភិបាលរងខេត្តកោះកុងនៅពេលនេះ ធ្វើឡើងដែលលោក និងភរិយាតំណាងលោកស្រីមិថុនា ភូថង អភិបាលខេត្ត អញ្ជើញប្រគេនទៀនវស្សា និងទ័យវត្ថុទៅប្រគេនព្រះសង្ឃគង់នៅវត្តមុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

លោក ហាក់ ឡេង បានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីថ្មី និងលោកស្រីអភិបាលខេត្តចំពោះប្រជាពលរដ្ឋគ្រប់រូបរស់នៅក្នុងឃុំជ្រោយស្វាយ។ បើតាមលោកអភិបាលរងខេត្ត ការគាំទ្រគណបក្សប្រជាជនកម្ពុជារបស់ប្រជាពលរដ្ឋពិតជាត្រឹមត្រូវតាមកាលៈទេសៈ ពីព្រោះប្រទេសកម្ពុជាយើងឆ្លងកាត់សង្គ្រាមរាប់រយឆ្នាំមកហើយ។

ក្នុងសម័យតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចបានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ជូនប្រជាពលរដ្ឋហើយធ្វើមានកេរ្តិ៍ឈ្មោះល្បីល្បាយពេញនៅលើឆាកអន្តរជាតិបន្ថែមទៀតផង។ ដើម្បីសន្តិភាព ស្ថេរភាពនយោបាយឈ្នះឈ្នះ សម្តេចបានជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំប្រទេសរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

ឆ្លៀតឱកាសនោះ លោក ហាក់ ឡេង ក៏បានផ្សព្វផ្សាយជូនលោកយាយលោកតា មីងមា ពុទ្ធបរិស័ទ ជាពិសេសដែលមានកូនមានចៅ ចង់បន្តសិក្សានៅមហាវិទ្យាល័យ សកលវិទ្យាល័យ ហើយខ្វះលទ្ធភាពបង់ថ្លៃសាលា គឺអាចទាក់ទងមករូបលោកផ្ទាល់ ដែលជាប្រធានក្រុមការងារ អមត ខេត្ត។

ការផ្តល់ព័ត៌មានអំពីការសិក្សាអាហារូបករណ៍ឥតគិតថ្លៃ ដោយមើលឃើញពីភាពខ្វះខាតចំពោះគ្រួសារងាយរងគ្រោះដែលមិនអាចឱ្យកូនបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ បន្ទាប់ពីចប់បាក់ឌុប ទើបឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានបង្កើតសមាគមសិស្ស-និស្សិតក្រីក្រនៅទូទាំងប្រទេស សម្រាប់និស្សិតក្រីក្របន្តការសិក្សា សម្រាប់អាណត្តិទី៧ អាជ្ញាធរខេត្តកោះកុង ក៏ជឿជាក់ថា រាជរដ្ឋាភិបាល នឹងបង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំជ្រោយស្វាយ ជាពិសេសផ្លូវថ្នាលចូលឃុំជ្រោយស្វាយកំពុងតែកសាង និងបញ្ចប់នៅពេលឆាប់ៗខាងមុខ។ ក្រោយពីផ្លូវកសាងរួច គឺមានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍នឹងមកកម្សាន្តនៅឃុំនេះកាន់តែច្រើនបន្ថែមទៀត ហើយបងប្អូនអាចលក់ដូរផលនេសាទកាន់តែបានច្រើន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច