ព័ត៌មានជាតិ
តើក្រសួងណាខ្លះមានគ្រឹះស្ថានឧត្ដមសិក្សាសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សផ្ទាល់ខ្លួន?
បច្ចុប្បន្នមានគ្រឹះស្ថានឧត្ដមសិក្សាសរុបចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈចំនួន ៤៨ និងគ្រឹះស្ថានឯកជនចំនួន ៨២ មានទីតាំងនៅ ២០ ខេត្ត និងរាជធានី។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គ្រឹះស្ថានឧត្ដមសិក្សាទាំង ១៣០ នោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងស្ថាប័នចំនួន ១៦ ដោយក្នុងនោះរួមមាន ៖ទី១.ក្រសួងអប់រំ យុវជន និងកីឡា គ្រប់គ្រងគ្រឹះស្ថានសិក្សាចំនួន ៨២ ក្នុងនោះរដ្ឋចំនួន ១៣ និងឯកជនចំនួន ៦៩។ គ្រឹះស្ថានសិក្សា ៤៥ ផ្តល់សេវាអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងនោះគ្រឹះស្ថានរដ្ឋចំនួន ១០ និងឯកជនចំនួន ៣៥ និងគ្រឹះស្ថានផ្ដល់សេវាអប់រំថ្នាក់បណ្ឌិតមានចំនួន ២១ ក្នុងនោះ រដ្ឋ ៦ និងឯកជន ១៥។ ទី២.ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រប់គ្រងគ្រឹះស្ថានសិក្សាចំនួន ២៥ ក្នុងនោះរដ្ឋចំនួន ១២ និងឯកជនចំនួន ១៣។ ទី៣.ក្រសួងការពារជាតិ គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ៥។ ទី៤.ក្រសួងធម្មការ និងសាសនា គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ៣។ ទី៥.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ៣។ ទី៦. ក្រសួងសុខាភិបាល គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ២។ ទី៧.ក្រសួងមហាផ្ទៃ គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១។ ទី៨.ទីស្ដីការគណៈរដ្ឋមន្ត្រី គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១។ ទី៩.ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១។ ទី១០.ធនាគារជាតិ គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១។ ទី១១.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១។ ទី១២.ក្រសួងរ៉ែ និងថាមពល គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១។ ទី១៣.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១។ ទី១៤.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១។ ទី១៥.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១ និង ទី១៦.ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋចំនួន ១។
បើតាមក្រសួងអប់រំ យុវជន និងកីឡា និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា ២០២០-២០២១ សិក្សាតាមវិស័យ ក្នុងនោះ ៦៩ ភាគរយ សិក្សាផ្នែកវិទ្យាសាស្ត្រសង្គម ហើយ ៤២ ភាគរយ សិក្សាជំនាញធុរកិច្ច រួមមាន ៖ គណនេយ្យ, សេដ្ឋកិច្ច ,ធនាគារ ,ហិរញ្ញវត្ថុ ,គ្រប់គ្រង, និស្សិត ៦ ភាគរយ សិក្សាជំនាញច្បាប់ ,និស្សិត ៩ ភាគរយ សិក្សាជំនាញភាសាបរទេស ,និស្សិត ៣ ភាគរយ សិក្សាជំនាញទេសចរណ៍ ,និង និស្សិត ៩ ភាគរយ សិក្សាជំនាញវិទ្យាសាស្ត្រសង្គម និងសិល្បៈផ្សេងទៀត។
ចំណែកនិស្សិតរៀនជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា «ស្ទែម» មានចំនួន ៣១ ភាគរយ ក្នុងនោះ ៥ ភាគរយ សិក្សាជំនាញវិទ្យាសាស្ត្រមូលដ្ឋាន ,១០ ភាគរយ សិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាន ,៨ ភាគរយ សិក្សាជំនាញវិស្វកម្ម, ៣ ភាគរយ សិក្សាជំនាញកសិកម្ម និង ៥ ភាគរយ សិក្សាជំនាញសុខាភិបាល។ ជារួម រយៈពេល ៥ ឆ្នាំ ការសិក្សាជំនាញ«ស្ទែម» បានកើនពី ២៦.៨៣ ភាគរយ នៅឆ្នាំសិក្សា ២០១៦-២០១៧ ដល់ ៣០.៦៩ ភាគរយ នៅឆ្នាំសិក្សា ២០២០-២០២១៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ