Connect with us

ព័ត៌មានជាតិ

រាជរដ្ឋរដ្ឋាភិបាលបន្តអាណត្តិ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះយោបល់បើកឱ្យគណបក្សមិនបានចូលរួមបោះឆ្នោតអាចចូលរួមបាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣នេះថា ​សម្រាប់​អាណត្តិ​ទី ៧ នៃរដ្ឋសភានេះ ​រាជរដ្ឋាភិបាល​អាណត្តិទី ៧ ថ្មី ​សម្រេចបន្ត​ឱ្យមាន ​«​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បន្តថា កម្ពុជាមានតម្រូវការក្នុងការប្រមូលធាតុចូល នៃបណ្ដាគណបក្សនយោបាយទាំងអស់ ដើម្បីចូលរួមក្នុងការកសាងប្រទេស ដែលសម្ដេចអះអាងថា ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក៏នឹងត្រូវឱ្យមាន ក្នុងនិតិកាលទី៧ ជាបន្តទៀត។

រាជរដ្ឋាភិបាលថ្មី នឹងធ្វើព្រះរាជក្រឹត្យដើម្បីដាក់ឱ្យដំណើរការនូវក្រុមប្រឹក្សា ពិគ្រោះយោបល់ ដូចនិតិកាលទី ៦ ដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងលេខាធិការ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ​គណបក្សនយោបាយមួយនឹងមានឥស្សរជន ៣ រូប ចូលរួម។ សម្ដេចតេជោ បន្តថា នេះក៏អាចជាលទ្ធភាពមួយ បើកឱ្យគណបក្សដែលមិនបានចូលរួមការបោះឆ្នោតអាចចូលរួមបាន ខណៈលទ្ធភាពនេះនាយករដ្ឋមន្ត្រីថ្មីនឹងធ្វើការលើការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម