ព័ត៌មានជាតិ
សៀវភៅជាច្រើនក្បាលត្រូវបានដាក់ឱ្យអានមិនគិតប្រាក់នៅសួនសាធារណៈ មិនចាញ់នៅបរទេស
សៀវភៅជាច្រើនក្បាលត្រូវបានតម្រៀបដាក់ឱ្យអានដោយមិនគិតថ្លៃនៅសួនវត្តបទុមវតី ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ សម្រាប់សាធារណជនគ្រប់វ័យ មិនថាចាស់ ឬ ក្មេងឡើយ។

ការអានសៀវភៅនេះ ត្រូវបានបង្កើតឡើងដោយកញ្ញា ឆែម ស្រីគា និងយុវជនស្ម័គ្រចិត្តឯទៀត ដោយដាក់ឈ្មោះថា “សួនអំណានភ្នំពេញ” ។ បើតាមវីដេអូដែលបានបង្ហោះដោយ “សួនអំណានភ្នំពេញ” នៅថ្ងៃទី៣០ ខែកក្កដានេះ បានឱ្យដឹងថា គោលបំណងនៃការធ្វើគម្រោងនេះឡើង គឺដើម្បីលើកកម្ពស់ការអានសាធារណៈឱ្យបានទូលំទូលាយ និងធ្វើជាគម្រូល្អសម្រាប់ក្មេងជំនាន់ក្រោយឱ្យស្រឡាញ់ការអានសៀវភៅ។

ជាមួយគ្នានេះ កញ្ញា ឆែម ស្រីគា ដែលជាអ្នកបង្កើតការអាននេះឡើងមកបាននិយាយថា កាលពីពេលថ្មីៗនេះ ប្រជាជនខ្មែរចែករំលែកពីការអានតាមសាធារណៈរបស់បរទេសច្រើន។ ចំណែកនៅកម្ពុជា ក៏មានអំណានតាមសាធារណៈផងដែរ ហើយមានមកជាយូរផងដែរ គ្រាន់តែពលរដ្ឋមិនបានដឹងទូលំទូលាយ មិនចាប់អារម្មណ៍ និងមិនបានចូលរួមអានបានច្រើនប៉ុណ្ណោះ។
ជាមួយនឹងបញ្ហាខាងលើ កញ្ញា ក៏សំណូមពរឱ្យពលរដ្ឋចូលរួមអាន នឹងជួយផ្សព្វផ្សាយឱ្យបានច្រើនពីការអានតាមសាធារណៈបែបនេះនៅកម្ពុជាឱ្យបានច្រើន ព្រោះតាមការសង្កេតរបស់កញ្ញា អ្នកដែលចូលរួមអាននៅតិចនៅឡើយ។

កញ្ញា ឆែម ស្រីគា និយាយថា៖ “ខ្ញុំសង្ឃឹមថា នៅថ្ងៃមុខទៀតនឹងមានអ្នកចូលរួមអានសៀវភៅនៅតាមសាធារណៈឱ្យបានច្រើន ដើម្បីបង្ហាញជាគម្រូល្អៗដល់ក្មេងៗ។ ជាពិសេស បង្ហាញសាធារណជនថា នៅកម្ពុជាយើងក៏មានគេអានសៀវភៅនៅទីសាធារណៈបែបនេះដែរ”។
សូមជម្រាបថា ការអានសៀវភៅតាមសាធារណៈនេះ កញ្ញា ឆែម ស្រីគា បានរៀបចំតាំងពីឆ្នាំ២០២០ ដោយឱ្យមានការអាននៅខេត្តប៉ៃលិន។
ចំណែកនៅឆ្នាំ២០២២ គឺមាននៅភ្នំពេញស្របពេលដែលកញ្ញាបន្តការសិក្សានៅទីក្រុងផងដែរ។ ជាមួយនឹងការដាក់ឱ្យអានមិនគិតថ្លៃនេះ “សួនអំណានភ្នំពេញ” ក៏មានការទទួលយកសៀវភៅរបស់សប្បុរជនមួយចំនួនដែលមានគម្រោងបរិច្ចាគ និងស្រឡាញ់ការអានសៀវភៅ ចង់លើកស្ទួយអំណាននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ