Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ មិនថា កម្ពុជា ឬ ប្រទេសណាក៏ដោយ បើចង់ឲ្យគេស្គាល់ ត្រូវធ្វើសកម្មភាពជាក់លាក់ ប្រឹងប្រែងឲ្យជោគជ័យ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី ១២ លើក​ឡើង​ថា មិន​ថា កម្ពុជា ឬ ប្រទេស​ណា​ក៏ដោយ បើ​សិន​ចង់​ឲ្យ​គេ​ស្គាល់ ពិត​ណាស់​ត្រូវ​ធ្វើ​សកម្មភាព​ជាក់លាក់ ប្រឹងប្រែង​ឲ្យ​ជោគជ័យ ទើប​ធ្វើ​ឲ្យ​គេ​ស្ញប់ស្ញែង និង​កោតសរសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើកឡើង​នេះ ខណៈ​ដែល ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អាហារ​សាមគ្គី​ជាមួយ​អ្នក​ស្ម័គ្រចិត្ត​បង្គោល​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ កាលពី​ល្ងាច​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា «មិន​ថា​ប្រទេស​កម្ពុជា ឬ ប្រទេស​ណា​ក៏ដោយ បើ​សិន​ចង់​ឲ្យ​គេ​ស្គាល់ ពិត​ណាស់ គឺ​ត្រូវ​ធ្វើ​សកម្មភាព​ជាក់លាក់ ហើយ​ប្រឹងប្រែង​ឲ្យ​បាន​ជោគជ័យ ទើប​ធ្វើ​ឲ្យ​គេ​ស្ញប់ស្ញែង និង​កោតសរសើរ​បាន ដោយ​ជាក់ស្ដែង ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​កម្ពុជា​បច្ចុប្បន្ន ហើយ​សក្ដានុពល និង​មុខមាត់​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​ប្រជាជន​យើង​យ៉ាង​ពិត​ប្រាកដ»។

ផ្សារភ្ជាប់​ការ​លើកឡើង​នេះ ឯកឧត្ដម ហ៊ុន ម៉ានី គូស​បញ្ជាក់​ថា ដើម្បី​យល់​ពី​គុណ​តម្លៃ និង​សារៈសំខាន់ នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទាំងពីរ​នេះ ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​យើង​ត្រូវ​វិភាគ និង​ដក​ពិសោធ ទើប​ដឹង​ថា យើង​ពិត​ជា​មាន​មោទនភាព​ប៉ុណ្ណា។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែម​ថា «តាមរយៈ​ការងារ​កន្លងទៅ ប្អូនៗ គឺ​បាន​ហ្វឹកហាត់ និង​លត់ដំ​សមត្ថភាព​ខ្លួនឯង និង​ទទួល​បទពិសោធន៍​ពី​ការងារ​ដឹកនាំ​ផង​ដែរ»។ ជាមួយ​នេះ ឯកឧត្ដម ក៏បាន​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ស្ម័គ្រ​ចិត្ត​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ចាប់​យក​ក្ដី​ស្រមៃ​រៀងៗ ខ្លួន ដោយ​មាន​គោលដៅ​រួម ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព និង​ជឿជាក់​លើ​សង្គមជាតិ​តែមួយ។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​យុវជន​ស្ម័គ្រ​ចិត្ត​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង ដាក់ចិត្ត ដាក់​បេះដូង ក្នុង​ការងារ និង​ជួយ​យក​អាសា​គ្នា ហើយ​ទាំងនេះ​គឺ​ពិតជា​លើស​ពី​ការ​ចាត់តាំង៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម