ព័ត៌មានជាតិ
អាជ្ញាធរខេត្តកែប បិទចរាចរណ៍ផ្លូវជាតិលេខ៣៣អា ដោយសារជំនន់ទឹកភ្លៀងហូរកាត់
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកែប បានចេញសេចក្តីជូនដំណឹងពីការផ្អាកធ្វើដំណើរជាបណ្ដោះអាសន្ននៅលើផ្លូវលេខ៣៣អា ចាប់ពីរង្វង់មូលសេះសក្នុងភូមិសាស្ត្រខេត្តកែប។
មន្ទីរសាធារណការខេត្តកែប បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអ្នកដែលប្រើឃានយន្តគ្រប់ប្រភេទដោយសារស្ថានភាពទឹកភ្លៀងបានធ្លាក់ជាប់ៗ គ្នាប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៣៣អា ជាប់ ព្រំប្រទល់រវាងខេត្តកែប និងខេត្តកំពត។

អាជ្ញាធរក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៣៣អា សូមមេត្តារកផ្លូវវាងបណ្ដោះអាសន្នសិន ដោយសារជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ៣៣អា ចាប់ពីរង្វង់មូលសេះស មានកម្ពស់ហូរ កាត់លើផ្លូវតែម្តងសូមមេត្តាកាត់តាមឆ្នេរលេងទឹករហូតដល់ពីប្រជុំជនផ្សារដំណាក់ចង្អើរ។

មន្ទីរសាធារណការខេត្តកែប បានបញ្ជាក់ថា ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នផ្លូវជាតិលេខ៣៣អានេះ គឺដើម្បី ការពារកុំឲ្យខូចខាតផ្លូវខ្លាំងពេក ព្រោះកាលណាទឹកជំនន់ហូរកាត់លើផ្លូវបែបនេះ និងធ្វើឲ្យជ្រាយគ្រឹះផ្លូវបើមានឡានធំ ទៅវាអាចប៉ះពាល់ហើយកុំធ្វើឲ្យខូចដល់ផ្លូវខ្លាំងបន្ថែមទៀត៕
អត្ថបទ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល