ព័ត៌មានជាតិ
ពលរដ្ឋជាច្រើនបញ្ចេញមតិ ក្រោយ លោក គួច ចំរើន បង្ហោះសារទាក់ទងរឿងសំរាម
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការបង្ហោះសារតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹក ដែលមានខ្លឹមសារថាអាណិត ដប កំប៉ុង ថង់ … ពេលយកមកទុកដាក់ល្អណាស់ ពេលប្រើប្រាស់រួច គប់ បោះ ផ្ដេសផ្ដាស គ្រប់ទីកន្លែង។ វេទនាអ្នករើស។ រីករាយឆ្នេរសមុទ្រកម្ពុជា។ ជាមួយនោះ ក៏មានពលរដ្ឋ ធ្វើការបញ្ចេញមតិជាច្រើន ទៅលើរឿងសំរាមនោះផងដែរ។

យ៉ាងណាមិញក្រោយពី លោកអភិបាលខេត្តព្រះសីហនុ បង្ហោះសារខាងលើរួចមក ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើន បានធ្វើការខមិនបញ្ចេញមតិយោបល់រិះគន់ដើម្បីស្ថាបនាផងដែរ។ ក្នុងនោះ សូមលើកយកមតិរបស់បងប្រុសម្នាក់ ដែលគាត់បានសរសេរបញ្ចេញជាយោបល់ថា គ្មានសីលធម៌ និងសម្បជញ្ញៈ ដូច្នេះគឺមានតែប្រើវិធានការច្បាប់ ទើបមនុស្សពង្រាយសំរាម និងបោះសំរាមផ្ដេសផ្ដាសមានការភ្ញាក់រលឹកបានខ្លះ។ ចំណែកឯបងប្រុសម្នាក់ទៀត ក៏បានលើកឡើងផងដែរថា សូមបងប្អូនដែលបានជួបប្រទះផ្ទាល់ ពេលឃើញប្រជាពលរដ្ឋបោះចោលសំរាមផ្តេសផ្តាស សូមជួយណែនាំគាត់ផង ដើម្បីឲ្យគាត់យល់ដឹងបន្ថែមពីរបៀបទុកដាក់សំរាម មានតែបងប្អូនជួយទើបអាចធ្វើឲ្យបរិស្ថានយើងបានស្អាតជានិច្ច បើពឹងតែលើអាជ្ញាធរ ពួកគាត់ច្បាស់ជាទប់មិនឈ្នះទេ ព្រោះអ្នកចោលសំរាម មិនដែលចោលពេលអាជ្ញាធរនៅប្រចាំការទេ ការស្ដីបន្ទោសពីសំណាក់ប្រជាពលរដ្ឋដូចគ្នាទៅលើអ្នកចោលសំរាមគ្មានរបៀប អាចធ្វើឲ្យពួកគាត់ខ្មាសអៀន លែងហ៊ានចោលផ្ដេសផ្ដាសទៀត។ អគុណលោកពូ ដែលបានប្រឹងប្រែងធ្វើឲ្យបរិស្ថានឆ្នេរសមុទ្រស្អាត។

បន្ថែមពីនោះ មិនត្រឹមតែមានការបញ្ចេញមតិយោបល់ពីបងប្អូនប្រជាពលរដ្ឋក្នុងន័យស្ថាបនា និង ឲ្យមានសីលធម៌ ប៉ុណ្ណោះទេ ថែមទាំងមានការស៊ែចែករំលែកនូវសាររបស់ លោកអភិបាលខេត្តព្រះសីហនុ ដែលបានបង្ហោះខាងលើនោះយ៉ាងច្រើនផងដែរ៕










អត្ថបទ ៖ នាងតូច

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់