ព័ត៌មានជាតិ
អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃមាន ៧ នាយកដ្ឋានចំណុះគ្រប់គ្រង
អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃមាននាយកដ្ឋានចំនួន ៧ ស្ថិតនៅក្រោមចំណុះគ្រប់គ្រង។ អគ្គនាយកដ្ឋានរដ្ឋបាល មានរចនាសម្ព័ន្ធដូចខាងក្រោម៖
១- នាយកដ្ឋានរដ្ឋបាលសរុប
២- នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
៣- នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
៤- នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
៥- នាយកដ្ឋានបុគ្គលិក
៦- នាយកដ្ឋានបណ្តុះបណ្តាល
៧- នាយកដ្ឋានមុខងារនិងធនធាន
១-នាយកដ្ឋានរដ្ឋបាលសរុបមានតួនាទីធ្វើជាសេនាធិការលើការងាររដ្ឋបាល ការគ្រប់គ្រង ការចាត់ចែងឯកសារ ការងារបណ្ណាសារ ការរៀបចំកិច្ចប្រជុំ សន្និបាត សិក្ខាសាលា ការធ្វើរបាយការណ៍ និងការងារទំនាក់ទំនងសាធារណៈរបស់អគ្គនាយកដ្ឋានរដ្ឋបាល។
២-នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានតួនាទីធ្វើជាសេនាធិការលើការងារសម្របសម្រួលនិងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។
៣-នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត មានតួនាទីធ្វើជាសេនាធិការលើការងារ សម្របសម្រួល និងគាំទ្រដល់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត។
៤-នាយកដ្ឋានកិច្ចការសមាគមនិងគណបក្សនយោបាយ មានតួនាទីធ្វើជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល លើការងារគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
៥-នាយកដ្ឋានបុគ្គលិកមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើការងារគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៅតាមអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់, គោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត។
៦-នាយកដ្ឋានបណ្តុះបណ្តាល មានតួនាទីធ្វើជាសេនាធិការជូនអគ្គនាយកដ្ឋានរដ្ឋបាលលើការងារបណ្តុះបណ្ដាល អប់រំ និងកសាងសមត្ថភាពមន្ត្រីរាជការស៊ីវិល សមាជិកក្រុមប្រឹក្សា និងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
៧-នាយកដ្ឋានមុខងារនិងធនធាន មានតួនាទីធ្វើជាសេនាធិការលើការងារផ្ទេរមុខងារ ធនធាន និង គាំទ្រការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធនិងរបៀបរបបធ្វើការងាររបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាល មានតួនាទីធ្វើជាសេនាធិការឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចដូចខាងក្រោម៖
– ធានាអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
– សិក្សានិងលើកយោបល់ក្នុងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីសម្រាប់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន
– រៀបចំប្រព័ន្ធគាំទ្រ និងសម្របសម្រួលទៅលើការបំពេញតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– តាមដានត្រួតពិនិត្យ វាយតម្លៃ និងលើកអនុសាសន៍អំពីការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
– រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃទៅលើការបំពេញតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ · សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកិច្ចដំណើរការផ្ទេរមុខងារ និងធនធានឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
– សហការសម្របសម្រួលក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
– រៀបចំប្រព័ន្ធ និងនីតិវិធីសម្រាប់ធ្វើការសម្របសម្រួល និងការដោះស្រាយវិវាទរដ្ឋបាលដែលពាក់ព័ន្ធ នឹងរដ្ឋបាលថ្នាក់ក្រោមជាតិ
– សហការរៀបចំប្រព័ន្ធ និងនីតិវិធីសម្រាប់គាំទ្រដល់ការសម្របសម្រួល និងដោះស្រាយវិវាទនៅមូលដ្ឋាន
– គ្រប់គ្រងសកម្មភាពការងាររបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– សហការសម្របសម្រួល និងគាំទ្រនៅក្នុងការរៀបចំ ការគ្រប់គ្រង និងការអនុវត្តគម្រោងកម្មវិធីនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– សហការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ ក្នុងការអនុវត្តគម្រោងនានាដែលលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន
– សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍទីក្រុងនិងទីប្រជុំជននានា
– សហការគាំទ្រ និងតាមដានដំណើរការនៃការផ្ទេរធនធានថវិកាឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
– ត្រួតពិនិត្យនីត្យានុកូលភាពទៅលើដីកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– លើកសំណើកែសម្រួលច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋាននានា ដែលផ្ទុយនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងច្បាប់រៀបចំអង្គការ
– សិក្សា ពិនិត្យ និងលើកយោបល់ពាក់ព័ន្ធនឹងការបង្កើត ការលុបចោល ការកែសម្រួលព្រំប្រទល់រដ្ឋបាល និងការកំណត់ឈ្មោះរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការលុបចោល ឬការបង្កើតភូមិខ្ពង់ណែនាំលើការងារគ្រប់គ្រងនិងការប្រើប្រាស់ត្រានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
– សម្របសម្រួលលើសំណើសុំបង្កើត និងចុះបញ្ជីគណបក្សនយោបាយ ព្រមទាំងការបំពេញមុខងារ ពាក់ព័ន្ធគណបក្សនយោបាយស្របតាមការកំណត់របស់ច្បាប់
– សម្របសម្រួលលើសំណើសុំចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតាមដាន ត្រួតពិនិត្យការអនុវត្តស្របតាមលក្ខន្តិកៈនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន
– បំពេញការងារពាក់ព័ន្ធនឹងមន្ត្រីរាជការដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន
– សហការរៀបចំ និងដាក់ឱ្យអនុវត្ត ព្រមទាំងតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ស្ថាប័ន ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ -សហការរៀបចំប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្ស និងផែនការបណ្ដុះបណ្តាល អប់រំ កសាងសមត្ថភាព ដល់មន្ត្រីរាជការស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– រៀបចំបែបបទផ្លាស់ប្ដូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់
– រៀបចំ និងគ្រប់គ្រងសំណុំឯកសារ និងទិន្នន័យមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារនៅទីស្តីការក្រសួង មហាផ្ទៃ សមាជិកក្រុមប្រឹក្សា និងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
– សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ កៀរគរប្រភពធនធាន និងមូលនិ ែពីដៃគូអភិវឌ្ឍន៍ដើម្បីគាំទ និងអនុវត្តនូវកម្មវិធី និងគម្រោងនានាសម្រាប់គាំទ្រដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ – រៀបចំ និងអនុវត្តផែនការសកម្មភាពនិងថវិការបស់អគ្គនាយកដ្ឋានរដ្ឋបាល
-ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អគ្គនាយកដ្ឋានរដ្ឋបាល តាមការកំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ
អគ្គនាយកដ្ឋានរដ្ឋបាលដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងជាជំនួយការតាមការកំណត់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ