ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តាំដល់កាយរឹទ្ធិជាតិកម្ពុជា ត្រូវរក្សាសេចក្តីថ្លៃថ្នូរនៅលើឆាកអន្តរជាតិ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ត្រូវលើកតម្កើន និងរក្សាសេចក្តីថ្លៃសថ្នូររបស់ជាតិនៅលើឆាកអន្តរជាតិ។

ការណែនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បែបនេះ បន្ទាប់ពីលោកបណ្ឌិតបានអនុញ្ញាតឱ្យប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចូលជួបសម្តែងការគួរសម ទទួលអនុសាសន៍ មុននឹងទៅចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែកក្កដានេះ។

នៅក្នុងជំនួបនេះ លោកបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ល្អៗជាច្រើន ដោយណែនាំដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ ត្រូវលើកតម្កើន និងរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ ពោល គឺក្នុងឱកាសដែលចូលរួមការបោះជំរំនេះ គ្រប់សកម្មភាពនានា មិនថាការសិក្សារៀនសូត្រជំនាញ បំណិនថ្មីៗ គឺធ្វើខ្លួនឱ្យក្លាយជាទូតសុច្ឆទៈ ក្នុងការផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោកឱ្យបានល្អ។ ជាមួយនឹងការផ្សព្វផ្សាយពីកម្ពុជាទៅឆាកអន្តរជាតិនេះ គឺតាមរយៈការប្រាស្រ័យទាក់ទងល្អក្នុងស្មារតីមិត្តភាព និងសន្តិភាពជាមួយសមាជិកជំរំមកពីប្រទេសផ្សេងទៀត។

បន្ទាប់ពីបានជួប និងទទួលអនុសាសន៍ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រួចមក នៅយប់ថ្ងៃទី៣០ ខែកក្កដា ប្រតិភូកម្ពុជាចំនួន ៤៧រូប ក៏បានធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង សម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥នេះ។
សូមបញ្ជាក់ថា នេះ គឺជាលើកទី៦ ដែលកម្ពុជាចូលរួមក្នុងការបោះជំរំកាយរឹទ្ធិពិភព។ សម្រាប់ការបោះជំរំលើកទី២៥នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣៕

-
ចរាចរណ៍២៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់