ព័ត៌មានជាតិ
ការប្រជុំចរចាកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៤ នឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលខែសីហា ឆ្នាំ ២០២៣នេះ
ការប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិត នៅក្នុងផ្នែកវាយនភណ្ឌកាត់ដេរនៅក្នុងឆ្នាំ ២០២៤ នឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលខែសីហា ឆ្នាំ ២០២៣នេះ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣១ ខែកក្កដានេះថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញលិខិតអញ្ជើញក្រុមសហជីព ដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដើម្បីចូលរួមការប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិត នៅក្នុងឆ្នាំ ២០២៤។ ការប្រជុំនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។
លោក ហ្វា សាលី បានឲ្យដឹងថា ភាគីសហជីព មិនទាន់បានជួបប្រជុំគ្នា ដើម្បីកំណត់តួលេខជាក់លាក់ណាមួយ សម្រាប់យកទៅចរចានៅឡើយទេ។ ប៉ុន្តែក្រុមសហជីព តាមរយៈការប្រជុំនាពេលកន្លងមកបានយកតួនាទី ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដោយបានទៅលើលោក គឹម ចាន់ សំណាង ដែលជាប្រធានសហភាពសិទ្ធិកម្មករកម្ពុជា។
ប្រធានសម្ព័ន្ធសហជីពជាតិ បន្ថែមបែបនេះថា «ការកំណត់ប្រាក់ឈ្នួល គឺក្រុមសហជីពនៅពុំទាន់បានកំណត់ប្រាក់ឈ្នួលនៅឡើយទេ ប៉ុន្តែយើងនៅមានពេលប្រមាណ ១៥ ទៅ ១៦ថ្ងៃទៀត ចឹងវាអត់ជាបញ្ហានៅក្នុងការកំណត់តួលេខ ប៉ុន្តែជាទូទៅការកំណត់តួលេខនេះ គឺក្រុមសហជីពមិនដែលសូវត្រូវគ្នាទេ»។
លោក ហ្វា សាលី ក៏លើកឡើងដែរថា ការចរចាប្រាក់ឈ្នួលនាឆ្នាំ ២០២៤ គឺរឿងដ៏ពិបាកមួយ។ ពិបាកនៅត្រង់ថា វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅបន្តអូសបន្លាយ ហើយការបញ្ជាទិញក៏មានការកាត់បន្ថយផងដែរ។
តែយ៉ាងណាក៏ដោយ លោកសង្ឃឹមថា រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយយុវជនបន្តវេន នឹងគិតគូរទៅលើបញ្ហាប្រាក់ឈ្នួលរបស់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។
នៅឆ្នាំ ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ទទួលបានចំនួន ២០០ដុល្លារអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ