ព័ត៌មានជាតិ
ឃាតកម្មសម្លាប់បុគ្គលិកផ្ទះសំណាក់ក្រុងតាខ្មៅ យកកន្សែងរឹតខ្ទប់មាត់ដល់ដាច់ខ្យល់ស្លាប់
មានករណីឃាតកម្មមួយបានកើតឡើងនៅយប់ថ្ងៃ ២៨ មករា ២០២១ នៅផ្ទះសំណាក់យីហោ ៣៦២ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ចាន់ សុខឃាង ភេទប្រុស អាយុ ១៥ ឆ្នាំ ជាបុគ្គលិកផ្ទះសំណាក់ ៣៦២ ត្រូវបានជនសង្ស័យពីរនាក់ យកកន្សែងរឹតខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ០២នាក់ បាននាំគ្នាដើរមកផ្ទះសំណាក់៣៦២ រួចហើយជួលបន្ទប់លេខ៧ ដេកស្នាក់នៅ។ តែខាងអ្នកមើលការខុសត្រូវ ផ្ទះសំណាក់មិនបានកត់ឈ្មោះ ឬ ទាមទារ យកអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនឡើយ។ រហូតមកដល់វេលាម៉ោង០៣.៣០នាទី រំលងអាធ្រាត្រ នាថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះឲ្យចូលក្នុងបន្ទប់លេខ៧ ហើយនាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់មកនាំគ្នាចេញពីបន្ទប់ រួចចាក់សោរ បន្ទប់ពីក្រៅជាប់ ហើយនាំគ្នាកាត់សោរច្រវ៉ាក់ យកម៉ូតូរបស់ម្ចាស់ផ្ទះសំណាក់ ជិះគេចខ្លួនបាត់ទៅ។
លុះព្រឹកឡើងថ្ងៃទី២៨.០១.២០២១ វេលាម៉ោង០៥.៣០នាទី ឈ្មោះអឿន សុជាតិ ភេទស្រី អាយុ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក ក៏ស្រាប់តែបាត់ម៉ូតូម៉ាកHonda C125 ឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GP-6929 ដែលបានទុកមុខបន្ទប់ដេក ហើយស្រែកហៅជនរងគ្រោះដែលបុគ្គលិកធ្វើការផ្ទះសំណាក់ តែមិនឃើញឃើញឆ្លើយតប ទើបឆែកកាមេរ៉ាសុវត្ថិភាព រួចឃើញមានជនសង្ស័យ០២នាក់ ដែលមកស្នាក់នៅបន្ទប់លេខ៧ បាននាំគ្នាកាត់សោរច្រវ៉ាក់ម៉ូតូ លួចយកទៅបាត់ ហើយក៏ទៅមើលបន្ទប់លេខ៧ ឃើញចាក់សោរ បានយកសោរមកចាក់ចូលឃើញ ក៏ឃើញជនរងគ្រោះដេក ស្លាប់លើគ្រែ ដោយមានកន្សែង ចងរុំមុខ យកខ្នើយដាក់ពីលើមុខ។
បន្ទាប់មកម្ចាស់ផ្ទះសំណាក់ ក៏បានរាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំណែកសពជនរងគ្រោះបានប្រគល់ជូន ម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។
បើតាមសមត្ថកិច្ចបានបង្ហាញភិនភាគ ជនសង្ស័យ០២នាក់ ជាភេទប្រុស រាងស្គម (គេចខ្លួន)។
សម្ភារបាត់បង់៖
១-ម៉ូតូ០១គ្រឿងម៉ាកHonda C125 ឆ្នាំ២០១៨ ស្លាកលេខ ភ្នំពេញ 1GP-6929 (របស់ម្ចាស់ផ្ទះសំណាក់) ។
២-ទូរស័ព្ទ១គ្រឿងរបស់ជនរងគ្រោះ ម៉ាកVIVO ពណ៌ខៀវ ។
វត្ថុតាងចាប់យក៖
១-កន្ទុយបារីដែល ជក់រួចហើយ០២ដើម ពណ៌លឿង និងពណ៌ស
២-ស្រាបៀវកំប៉ុងម៉ាក ANCHOR ០៤កំប៉ុង ផឹកអស់២កំប៉ុងនិងនៅ
សល់២កំប៉ុង
៣-ភេសជ្ជៈកូកាកូឡា២កំប៉ុងផឹករួច
៤-អាវត្រណាត់ដៃវែងពណ៌ប្រផេះ០១ របស់ជនសង្ស័យ។
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?