Connect with us

ព័ត៌មានជាតិ

តើតំណែងណាខ្លះត្រូវបានផ្លាស់ប្ដូរក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់ធនាគារជាតិ?

បានផុស

នៅ

ក្បាលម៉ាស៊ីនដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានប្រកាសផ្លាស់ប្ដូរ និងតែងតាំងថ្មី ដោយលោកស្រី ជា សិរី ត្រូវបានតែងតាំងជាអគ្គទេសាភិបាល ជំនួសលោក ជា ចាន់តូ ខណៈមន្ត្រី៧រូបទៀត ត្រូវតែងតាំងជាទេសាភិបាលរង អគ្គបេឡា និងអគ្គនាយក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារជាតិនៃកម្ពុជា គឺជាធនាគារកណ្តាលរបស់កម្ពុជា ដែលដើរតួនាទីជាអាជ្ញាធររូបិយវត្ថុ និងការត្រួតពិនិត្យលើប្រព័ន្ធធនាគារនៅកម្ពុជា។ ក្រុមប្រឹក្សាភិបាល ជាគណៈគ្រប់គ្រង ដែលមានសិទ្ធិក្នុងការសម្រេចលើផែនការ-គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ខណៈការទទួលខុសត្រូវចំពោះកិច្ចការអនុវត្តគោលនយោបាយ និងប្រតិបត្ដិការប្រចាំថ្ងៃ គឺដឹកនាំដោយអគ្គទេសាភិបាល ទេសាភិបាលរង អមដោយអគ្គនាយកដ្ឋានចំនួន៥។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំនួសលោក ជា ចាន់តូ ក្រោយលោកកាន់តំណែងនេះជាង២ទសវត្សមកហើយ ចាប់តាំងពីឆ្នាំ១៩៩៨។ ការតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិ នៅពេលនេះ គឺបន្ទាប់ពីលោកស្រី ជា សិរី ឡើងកាន់ជាអគ្គទេសាភិបាលរង កាលពីអំឡុងខែមីនា​។​

ជាមួយគ្នានេះ កូនប្រុសលោក យឹម ឆៃលី គឺលោក យឹម លាត និងមន្ត្រីចំនួន២រូបទៀត ត្រូវបានតែងតាំងមុខតំណែងជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ មុនទទួលបានការតែងតាំងនេះ លោក យឹម លាត ជាសមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។

ចំណែកអគ្គទេសាភិបាលរង ដែលទើបតែងតាំងថ្មីចំនួន២រូបទៀត គឺលោក រ័ត្ន សុវណ្ណនរៈ អតីតជាអគ្គនាយកត្រួតពិនិត្យ ខណៈលោកស្រី សាយ សំអាត ដែលមុនការតែងតាំងនេះ លោកស្រី កាន់តំណែងជាប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា។  

ដោយឡែកតំណែងកម្រិតអគ្គនាយកចំនួន៤ ក៏ត្រូវបានផ្លាស់ប្ដូរថ្មីផងដែរ ជាអាទិ៍៖ ១.លោក អ៊ូ ចាន់តារា ជាអគ្គបេឡា ២.លោក គីមទី កោមលី ជាអគ្គនាយកបច្ចេកទេស ៣.លោក គិត សុវណ្ណរិទ្ធ ជាអគ្គនាយកត្រួតពិនិត្យ និង៤. លោក គ្រុយ វាសនា ជាអគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា។  

ការផ្លាស់ប្ដូរថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា នៅពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលថ្មី អាណត្តិ៧ នឹងត្រូវបង្កើតឡើងក្នុងរយៈពេលប្រមាណជិត ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា មានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ។ ធនាគារជាតិនៃកម្ពុជា ជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ និងមានតួនាទីជាអ្នកផ្តល់ និងដកហូតអាជ្ញាប័ណ្ណ ក៏ដូចជាកិច្ចការត្រួតពិនិត្យលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទាំងអស់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម