Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ប្រកាសរកអ្នកមានទេពកោសល្យ និងជំនាញផ្នែកចាប៉ីដងវែង​ ចូលរួមប្រឡងប្រជែង

បានផុស

នៅ

“មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣”​ ក្រោមប្រធានបទ​ “វប្បធម៌សន្តិភាព” ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ខាងមុខនេះ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ បានជូនដំណឹងស្តីពីការប្រឡងប្រជែង ដើម្បីផ្តល់ឱកាសដល់អ្នកដែលមានទេពកោសល្យ និងជំនាញផ្នែកចាប៉ីដងវែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ឆ្នាំ ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈវប្បធម៌ ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេស​ចាប៉ីដងវែង ដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្គូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។​ ដូចនេះ​ សម្រាប់អ្នកមានទេពកោសល្យ និងជំនាញផ្នែកចាប៉ីដងវែង​ អាចមានឱកាសបានចូលរួមប្រឡង ក្នុងមហោស្រពដ៏មានសារៈសំខាន់នេះ​ ដើម្បីរួមចំណែកថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ឱ្យកាន់តែរីកដុះដាលថែមទៀត។

សម្រាប់ការប្រឡងជ្រើសរើសនេះ បេក្ខជនចូលរួម ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដោយលក្ខខណ្ឌនៃការជ្រើសរើស កំណត់ថា៖
១. ត្រូវតែជាបេក្ខជនជាមន្ត្រីរាជការ ឬមហាជន ដែលពុំមែនជាបេក្ខជនជ័យលាភី នៃមហោស្រពចាប៉ីដងវែងទូទាំង ប្រទេសក្នុងឆ្នាំកន្លងៗមក។
២. ចំពោះបេក្ខជនជានារី និងជនមានពិការភាព ដែលមានសមត្ថភាពសមស្រប ត្រូវបានលើកទឹកចិត្ត។
៣. បេក្ខជនត្រូវបំពេញពាក្យសុំប្រឡង និងប្រវត្តិរូបសង្ខេបចំនួន ០១ច្បាប់ (តាមគំរូដែលមានស្រាប់)។
៤. ក្នុងករណីដែលក្រុមការងាររៀបចំមហោស្រព ពិនិត្យឃើញវីដេអូរបស់បេក្ខជនណាមួយ ខុសលក្ខខណ្ឌនោះ ក្រុមការងារមានសិទ្ធិមិនបញ្ជូនឯកសារឱ្យគណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃឡើយ។

បេក្ខជនទាំងអស់ តម្រូវឱ្យថតវីដេអូនៃការច្រៀងសម្តែងចាប៉ីដងវែងថ្មី (មិនមានការថតសំឡេងកាត់ត)​ លើប្រធានបទផ្សេងៗទៅតាមតម្រូវចិត្តជ្រើសរើសរបស់បេក្ខជន ដោយបង្កប់ខ្លឹមសារអប់រំ រយៈពេល ១៥នាទី ។
បន្ទាប់មកអាចដាក់ពាក្យស្នើសុំប្រឡង និងវីដេអូប្រកួតបាន​ តាមរយៈមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី-ខេត្ត ប្រធានអង្គការ និងសិល្បៈមហាជនជាសាមី ឬផ្ញើមកគណៈកម្មការរៀបចំមហោស្រព ដែលមានទីស្នាក់ការនៅ នាយដ្ឋានសិល្បៈទស្សនីយភាព អាសយដ្ឋានផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងក្រោយអតីតភោជនីយដ្ឋានស្ប៉ាក និង តាវ៉ាន់ឌេង)។

មួយវិញទៀត អាចទំនាក់ទំនងតាមលេខទូរសព្ទ និងតេឡេក្រាម លោកគង់ ផល្លីនដា ០៨៩ ៥៧០ ៧៧៧ (ឬអ៉ីម៉ែល [email protected]); កញ្ញា ចិន្តា ពៅអាទិត្យទេវី ០៧០ ៨៨២ ៤៩៨ និងលោក ថេង គឹមស ០៦៦ ៩៨៦ ៦៧៦។

ចំពោះកាលបរិច្ឆេទចុះឈ្មោះ និងដាក់ពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងតទៅ​រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលា​ម៉ោង ៥:០០រសៀល ជាកំហិត។

បើតាមនាយកដ្ឋានសិល្បៈទស្សនីយភាព ក្នុងកិច្ចប្រជុំពិភាក្សាមួយកាលពីថ្ងៃទី ២៦កក្កដា កន្លងទៅនេះ ក៏បានឱ្យដឹង​ពីគោលបំណង​របស់នាយកដ្ឋាន ស្តីពីការដំឡើងទស្សនីយភាពល្ខោនបាសាក់ ដើម្បីត្រៀមសម្តែងក្នុងពិធីបើក “មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣” នោះផងដែរ។ មហោស្រពនេះ​ គ្រោងនឹងធ្វើការផ្សាយផ្ទាល់តាម ហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី២-៤ ខែតុលា ឆ្នាំ២០២៣ នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

៧មករាជាជីវិតទី២ ដែល​ជួយ​គ្រួសារ​ខ្មែរ និង​ប្រទេសជាតិ​ទាំង​មូល​ឱ្យ​តាំង​នៅ​ដល់​សព្វថ្ងៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ច​ចេញបទបញ្ជា និងចុះណែនាំអ្នកលក់ អ្នកលេងផាវ កាំជ្រួច នាឱកាសចូលឆ្នាំប្រពៃណីចិនខាងមុខ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងចំណុចពិសេសនៃទេពកោសល្យច្រៀងរបស់ ព្រាប សុវត្ថិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សហជីព កម្មករ និងពលរដ្ឋ ៖ បើគ្មានថ្ងៃជ័យជម្នះ៧មករា ពួក​គាត់​គ្មាន​ឱកាស​ទទួល​បាន​ការងារ​សមរម្យ​ឡើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រុស្ស៊ីផ្ដល់អាហារូបករណ៍៣កន្លែងសម្រាប់ជំនាញទាក់ទងនឹងនុយក្លេអ៊ែរស៊ីវិលដល់និស្សិតកម្ពុជា

ចរាចរណ៍២២ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៥ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២២ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម