Connect with us

ព័ត៌មានជាតិ

បញ្ជាក់​សញ្ញាបត្រ ដោយ​មិន​គិតប្រាក់​ រយៈពេល​៦០​ថ្ងៃ សម្រាប់​សិស្សនិស្សិត​

បានផុស

នៅ

​អាជ្ញាធរ​ខណ្ឌ​ទួលគោក​និង​ផ្ដល់​សេវា ​នៃ​ការ​បញ្ជាក់​សញ្ញាបត្រ​បាក់​ឌុប​ជូន​ដល់​ប្អូនៗ សិស្ស​និស្សិត​ដែល​ត្រៀម​នឹង​ប្រលង​ចូល​មហាវិទ្យាល័យ​នានា ដោយ​មិន​យក​ប្រាក់ ក្នុង​រយៈពេល​៦០​ថ្ងៃ ដោយ​ចាប់​ផ្តើម​អនុវត្ត​ចាប់ពី ពួកគាត់​ទទួល​បាន​សញ្ញាប័ត្រ​បាក់​ឌុប​រហូតដល់​ថ្ងៃទី​៣១ ខែ​មិនា ​ឆ្នាំ​២០២១ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ប្អូនៗ​សិស្សានុសិស្ស​ដែល​បាន​ជាប់​បាក់​ឌុប​ក្នុង​ដំណាក់កាល​កូ​វីដ​-១៩​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឯក ឃុន​ដឿ​ន​ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទូក​គោក ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០​របស់​ក្រុមប្រឹក្សា​ ខណ្ឌទួលគោក​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា​ ឆ្នាំ​២០២១​នេះ នៅ​សាលា​ខណ្ឌ​ទួលគោក ក្រោម​វត្តមាន លោក​ ម៉ែន សិរី​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក​ ឯក ឃុន​ដឿ​ន​អភិបាល​ខណ្ឌទួលគោក​។

​លោក​ ឯក ឃុន​ដឿ​ន​ បាន​មានប្រសាសន៍​លើកឡើង​ថា អនុវត្ត​តាម​ដីកា​សម្រេច​របស់​ក្រសួងមហាផ្ទៃ លោក​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​របស់​រដ្ឋបាល​ខណ្ឌទួលគោក ត្រូវ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ពិសេសៗ​សិស្សានុសិស្ស​ ដែល​បាន​ជាប់​បាក់​ឌុប​នៅ​ឆ្នាំនេះ​ ដើម្បី​យើង​គ្រប់គ្រង​ស្ថិតិ​ឲ្យ​បាន​ច្បាស់លាស់ ​ក្នុង​ការ​ផ្ដល់សេវា​នៃ​ការ​បញ្ជាក់​សញ្ញាបត្រ​បាក់​ឌុប​ជូន​ពួកគាត់​

​ដោយ​មិន​គិត​ប្រាក់ ដោយ​ចាប់​ផ្តើម​អនុវត្ត​ចាប់ពី​ពេល​ដែល​ពួកគាត់​ទទួល​បាន​សញ្ញាបត្រ​បាក់​ឌុប​រហូតដល់​ថ្ងៃ​ទី​៣១ ខែ​មិនា​ ឆ្នាំ​២០២១។ នេះ​ជាការ​លើកទឹកចិត្ត​ដល់​ប្អូន​សិស្ស និស្សិត​ទាំងអស់​ក្នុងដំណាក់កាល​ដែល ប្រទេស​កម្ពុជា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩។ លោក​ ឯក ឃុន​ដឿ​ន ក៏បាន​បញ្ជាក់​ ផង​ដែរ​ថា ចំពោះ​ប្អូនៗ ដែល​ត្រូវ​បញ្ជាក់​សញ្ញាបត្រ មិន​យកប្រាក់​នេះ​ គឺធ្វើឡើង​ចំពោះ​ប្អូនៗ​ដែល​ស្នាក់នៅ​រៀនសូត្រ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក និង​សិស្សានុសិស្ស​ ដែល​រៀន​នៅ​សាលា​ ដែល​មាន​មូលដ្ឋាន​ខណ្ឌ​ទួលគោក​។

​លោក​ ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក បានបញ្ជាក់​ផង​ដែរ​ថា ការ​បញ្ជាក់​ខាងលើនេះ គឺ​ដើម្បី​ឲ្យ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​របស់​ខណ្ឌ​ទួលគោក មាន​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើការ​នៃ​ការផ្ដល់សេវា​កម្មនេះ ​ជូន​ទៅដល់​ប្អូនៗ​សិស្សានុសិស្ស​ដែល​ទើប​ជាប់​បាក់​ឌុប ដោយ​ស្វ័យប្រវត្តិ ដោយ​មិន​គិត​ថ្លៃ​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​។ នេះ​ជាការ​លើកទឹកចិត្ត​មួយ​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ​ក្នុង​ដំណាក់កាល​ប្រទេស​កម្ពុ​ុ​ជា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទ៖ ស្រីរ័ត្ន​

សូមចុចអាន៖ វិស័យ​តែងនិពន្ធ​ប៉ុន្មាន​ឆ្នាំចុងក្រោយ ស្ថិត​លើ​ផ្លូវវិជ្ជមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥៩ នាទីutes មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៧ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម