Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​សង្កាត់​ស្មាច់មានជ័យ ចុះ​ពិនិត្យ​ស្ថានភាព​រស់នៅ​ពលរដ្ឋ​នៅ​លើ​ទឹក និង​ណែនាំ​ពី​គ្រោះធម្មជាតិ

បានផុស

នៅ

កោះកុង ៖ អាជ្ញាធរ​ភូមិ និង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២៣ បាន​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​លើទឹក ដោយ​ណែនាំ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះធម្មជាតិ​អំឡុង​រដូវវស្សា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្រោយ​ពិនិត្យ​ពី​ជីវភាព​រស់នៅ​ជាក់​ស្តែង​របស់​ពលរដ្ឋ លោកស្រី ផឹង ពិសី ចៅសង្កាត់​ស្មាច់មានជ័យ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​លើទឹក​តែង​ប្រឈម​នឹង​គ្រោះទឹកជំនន់​ដែលមាន​ភ្លៀង​ហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ ឬ​ទំនប់​វា​រី​អគ្គិសនី​។

ដោយ​មើល​ឃើញ​ពី​ប្រឈម​នេះ លោកស្រី​ចៅសង្កាត់​ស្មាច់មានជ័យ ក៏​ណែនាំ​ដល់​ពលរដ្ឋ​ចូលរួម​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​ទឹកជំនន់ ខ្យល់​កន្ត្រាក់ ព្រមទាំង​ធ្វើ​អនាម័យ​សុខភាព​ជាប្រចាំ ពិសេស​ក្មេង​លេង​ៗ​ខ្លាច​លង់​ស្លាប់ ករណី​ជួប​បញ្ហា​ត្រូវ​រាយការណ៍​ឱ្យបាន​ឆាប់រហ័ស​មកកាន់​អាជ្ញាធរ​ជាបន្ទាន់ ដើម្បី​អន្តរាគមន៍​សង្គ្រោះ​ទៅ​ទីទួល​សុវត្ថិភាព​បាន​ទាន់ពេលវេលា​។

ខ្យល់​ភ្លៀង​២​ទៅ​៣​ថ្ងៃ​មកនេះ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​លើទឹក​ក្នុងភូមិ​ស្មាច់មានជ័យ មាន​ពលរដ្ឋ​មួយ​បាន​បង់​ឧបករណ៍​នេសាទ​ដោយ​ទឹក​ហូរ​គួច​តាម​ទឹក​ទៅ​បាត់ ប៉ុន្តែ​មិនមែន​ពលរដ្ឋ​បាត់បង់​ជីវិត​នោះទេ​។

កន្លងទៅ​អាជ្ញាធរ​ខេត្ត​កោះកុង ធ្លាប់​ជូនដំណឹង​ពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ដោយ​ហាមប្រាម​មិន​ឱ្យ​ពលរដ្ឋ​ចេញទៅ​នេសាទ​សមុទ្រ​ឆ្ងាយ​ឡើយ ខណៈ​នៅ​សមុទ្រ​មាន​រលក​ខ្ពស់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​៕

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម