Connect with us

ព័ត៌មានជាតិ

អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចការសាងសង់បានជាង ៩៨ ភាគរយ ហើយ

បានផុស

នៅ

ដំណើរការ​សាងសង់​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្រេច​បាន​ជាង ៩៨ ភាគរយ ហើយ ខណៈ​អគារ​នេះ បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២១ កន្លង​ទៅ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បន្ត​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ដំណើរការ​សាងសង់​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ។

នា​ឱកាស​នោះ​ដែរ លោក​ឧកញ៉ា ទូច គីម អគ្គនាយក​ក្រុមហ៊ុន​គី​មិច ក្រុមហ៊ុន គីម ម៉ិច ខន​ស្ត្រាក់​សិន អ៊ិន​វេស​មេន បាន​ធ្វើ​សេចក្ដីរាយការណ៍​ជូន សម្ដេច​ក្រឡាហោម ថា «ដំណើរការ​សាងសង់​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្រេច​បាន​ជាង ៩៨ ភាគរយ ហើយ​ក្រុមហ៊ុន​កំពុង​ឈាន​ទៅ​បង្ហើយ​ការ​សាងសង់​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់»។

សូម​ជម្រាប​ថា អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ មាន​ទំហំ ១៥៣ ម៉ែត្រ គុណ ៨៣ ម៉ែត្រ និង​កម្ពស់ ៩ ជាន់ មិន​រាប់​បញ្ចូល​ជាន់​ផ្ទាល់​ដី និង​ជាន់​សម្រាប់​ចំណត​រថយន្ត​ដែល​អាច​ចត​រថយន្ត​ក្នុង​អគារ​បាន សរុប​ចំនួន ៣៣០ គ្រឿង។ ចំពោះ​ប្លង់​ស្ថាបត្យកម្ម នៃ​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួងមហាផ្ទៃ ជា​ប្រភេទ​ស្ថាបត្យកម្ម ក្លាសិក រចនាបថ​ខ្មែរ ដំបូល​ប្រក់​ក្បឿង​ស្រកា​លិញ មាន​បុស្បុក​ចំនួន​ប្រាំ លំនាំ​តាម​ប្រាសាទ​អង្គរវត្ត​កំពូល​ប្រាំ អនុលោម​តាម​គោលការណ៍​សមាមាត្រ នៃ​រូបរាង​អគារ និង​គិតគូរ​យ៉ាង​ហ្មត់ចត់​អំពី​ពន្លឺ និង​ខ្យល់​ធម្មជាតិ ប្រកប​ដោយ​ផាសុកភាព ស័ក្ដិសម​ជា​ទី​កន្លែង​ធ្វើការ​បែប​សម័យ​ទំនើប៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម