ព័ត៌មានជាតិ
មិនមានការបង់ប្រាក់សម្រាប់ភ្ញៀវជាតិចូលទស្សនាតំបន់ «ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន» ទេ
ការចូលទស្សនាក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន មិនមានការបង់ប្រាក់សម្រាប់ភ្ញៀវជាតិនោះទេ ខណៈកន្លងទៅមានបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម បានផ្សព្វផ្សាយករណីយកលុយថ្លៃផ្លូវពីប្រជាពលរដ្ឋឡើងទៅតំបន់ទេសចរណ៍មួយនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្វាយលើ បានប្រកាសឲ្យដឹង នៅព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៣ នេះ។

តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលស្រុកស្វាយលើ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា ៖ នាពេលថ្មីៗកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម លើករណីមានការយកលុយថ្លៃផ្លូវឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ពីប្រជាពលរដ្ឋ ដោយរថយន្តធុនធំ តម្លៃ ៥,០០០ រៀល រថយន្តធុនតូច តម្លៃ ៣,០០០ រៀល ម៉ូតូតម្លៃ ១,៥០០ រៀល និងភ្ញៀវបរទេស តម្លៃ ២០ ដុល្លារ ក្នុង ១ នាក់។

សេចក្ដីជូនដំណឹងដដែលបន្តថា ចំពោះក្រុមហ៊ុន នគរគោកធ្លក ខូអិលធីឌី បានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ចាប់ពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែនៅឆ្នាំ ២០១៦ រាជរដ្ឋាភិបាល បានកែសម្រួលការវិនិយោគដោយមិនអនុញ្ញាតឲ្យយកថ្លៃចូលទស្សនាពីភ្ញៀវទេសចរជាតិ (ប្រជាពលរដ្ឋខ្មែរ) ដែលបានចូលទស្សនាក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែននោះទេ ដោយរក្សាយកថ្លៃចូលទស្សនាសម្រាប់ភ្ញៀវជាជនបរទេស ក្នុង ១ នាក់ តម្លៃ ២០ ដុល្លារ (ដុល្លារអាមេរិក) ក្នុង ១ ថ្ងៃ។

ជាមួយនោះ សម្រាប់ប្រជាពលរដ្ឋខ្មែរ ពុំមានការយកថ្លៃចូលទស្សនាក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន នោះទេ គឺ ក្រុមហ៊ុននគរគោកធ្លក ខូអិលធីឌី យកតែថ្លៃចំណតសម្រាប់រថយន្តដែលចូលទស្សនាតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ដើម្បីរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រួមទាំងការងារបរិស្ថាន អនាម័យ និងរៀបចំចំណតឲ្យបានល្អប្រសើរ។
ដោយឡែកចំពោះប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រឃុំខ្នងភ្នំ ស្រុកស្វាយលើ និងប្រជាពលរដ្ឋ ទូទៅដែលធ្វើដំណើរឆ្លងកាត់ គឺ ពុំគិតថ្លៃនោះទេ។

រដ្ឋបាលស្រុកស្វាយលើ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន សូមមេត្តាយោគយល់ និងជ្រាបជាព័ត៌មាន៕
អត្ថបទ ៖ ពិសី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ