ព័ត៌មានជាតិ
ADB អនុម័តប្រាក់កម្ចី ១00 លានដុល្លារ លើកកម្ពស់សមត្ថភាពកម្លាំងពលកម្មនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចអនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លារ ដើម្បីដោះស្រាយគម្លាត និងកង្វះខាតជំនាញ តាមរយៈកំណែទម្រង់ វិនិយោគលើការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមសហការពីវិស័យឯកជន បន្ថែមទៀតផងដែរ។

យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៣ បានបង្ហាញថា សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជា ទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញវិស័យបច្ចេកវិទ្យា តាមរយៈការពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស និងផ្តល់នូវបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងការកៀរគរមូលនិធិបន្ថែមសម្រាប់ការអភិវឌ្ឍជំនាញដែលផ្ដោតលើតម្រូវការ។
លោកស្រី Jyotsana Varma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការកែទម្រង់កម្លាំងពលកម្មរបស់កម្ពុជា និងការធ្វើទំនើបកម្មសេដ្ឋកិច្ច ទាមទារឱ្យមានកំណែទម្រង់ជាបន្តបន្ទាប់នៃប្រព័ន្ធ TVET (Technical and Vocational Education and Training ) តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ដែលមានពេលវេលាគ្រប់គ្រាន់។ កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារសំខាន់ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវកន្លែងបណ្តុះបណ្តាលនិងឧបករណ៍ និងពង្រីកមូលនិធិអភិវឌ្ឍជំនាញ (SDF)»។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗចំនួនបីរួមមាន៖ កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញដែលផ្តោត និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន, តួនាទីរបស់វិស័យឯកជននៅមានកម្រិតក្នុងការអភិវឌ្ឍន៍ជំនាញ និងចក្ខុវិស័យផ្លាស់ប្តូរនៃឧស្សាហកម្ម, ហិរញ្ញវត្ថុមិនគ្រប់គ្រាន់និងភាពជាដៃគូក្នុងជំនាញ។ ការអភិវឌ្ឍនេះទៀតសោត រួមបញ្ជូលគ្នាបញ្ហាប្រឈមទាំងនេះ ដើម្បីកំណត់នូវលទ្ធភាពការងារ និងផលិតភាពនៃកម្លាំងពលកម្មបច្ចុប្បន្ន និងអនាគត ដែលអាចរារាំងប្រទេសកម្ពុជាពីការធ្វើពិពិធកម្ម និងការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។
សូមបញ្ជាក់ថា កម្មវិធីនេះ ជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រដ្ឋាភិបាលក្នុងការពង្រឹងធនធានមនុស្ស អភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ ដែលស្របតាមផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍរួមរបស់រដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្រភាពជាដៃគូរបស់ ADB សម្រាប់កម្ពុជា ឆ្នាំ ២០១៩-២០២៣៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ