Connect with us

ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ បែងចែក​រចនាសម្ព័ន្ធ ៧​ ធំៗ​ គ្រប់​គ្រង​ការងារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិស្ថិត​នៅ​ក្រោម​រចនាសម្ព័ន្ធក្រសួងមហាផ្ទៃ និង​មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគ្គស្នងការដ្ឋាននគរបាលជាតិដឹកនាំដោយអគ្គស្នងការមួយរូប និងមានអគ្គស្នងការរងជាជំនួយការតាមការកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១- នាយកដ្ឋានបុគ្គលិក

២- សេនាធិការដ្ឋាន (ថ្នាក់ស្មើនាយកដ្ឋានកណ្តាល)
២-១- នាយកដ្ឋានរដ្ឋបាលទូទៅ
២-២- នាយកដ្ឋានសរុប ផែនការ
២-៣- នាយកដ្ឋានវិទ្យុទាក់ទង
២-៤- នាយកដ្ឋានអក្សរសម្ងាត់
២-៥- អង្គភាពអន្តរាគមន៍ (ថ្នាក់ស្មើនាយកដ្ឋាន)
២-៦- ស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ (ថ្នាក់ស្មើនាយកដ្ឋាន)
២-៧- អង្គភាពតម្រួតបទបញ្ជា (ថ្នាក់ស្មើនាយកដ្ឋាន)
២-៨- នាយកដ្ឋាននគរបាលការពារ
២-៩- នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល

៣- នាយកដ្ឋានកណ្តាលនគរបាលព្រំដែន
៣-១- នាយកដ្ឋាននគរបាលការពារព្រំដែនគោក
៣-២- នាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៣-៣- នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន

៤- នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌
៤-១- នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
៤-២- នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
៤-៣- នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត
៤-៤- នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

៥- នាយកដ្ឋានកណ្តាលសន្តិសុខ
៥-១- នាយកដ្ឋានសន្តិសុខផ្ទៃក្នុង
៥-២- នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
៥-៣- នាយកដ្ឋានអង្គរក្ស
៥-៤- នាយកដ្ឋានចារកម្ម
៥-៥- នាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស
៥-៦- នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

៦- នាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់សាធារណៈ
៦-១- នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ
៦-២- នាយកដ្ឋាននគរបាលទេសចរណ៍
៦-៣- នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៦-៤- នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
៦-៥- នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ

៧- ស្នងការដ្ឋាននគរបាលរាជធានីខេត្ត

អគ្គស្នងការដ្ឋាននគរបាលជាតិមានភារកិច្ចដូចខាងក្រោម៖

– អនុវត្តការងាររក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
– ការពារ​អាយុជីវិត សិទ្ធិ សេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់ប្រជាពលរដ្ឋ
– ការពារសុវត្ថិភាព​ថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ និងអន្តរជាតិ
– ការ​ពារ​ការ​សម្ងាត់​ជាតិ ការពារ​ស្ថាប័នជាតិ សម្បត្តិ​វប្បធម៌ បេតិកភណ្ឌ​ជាតិ ទ្រព្យសម្បត្តិ​សាធារណៈ សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ
– ការពារ​ស្ថានបេសកកម្ម​ការទូត អង្គការ​ជាតិ អន្តរជាតិនានា គណៈប្រតិភូ​អន្តរជាតិ និង​ជនបរទេស ដែល​ស្នាក់នៅ និង​បំពេញ​បេសកកម្ម​ក្នុង​ព្រះរាជាណាចក្រកម្ពុជា
– គ្រប់គ្រង​ការងារ​អក្សរសម្ងាត់ ការងារកាមេរ៉ាសុវត្ថិភាព និងចរាចរណ៍ ការងារ​វិទ្យុទាក់ទង ទូរស័ព្ទ ចល័ត អចល័ត​ផ្នែក​នគរបាលជាតិ និងស៊ីវិល
– គ្រប់គ្រងការងាររក្សាសណ្តាប់ធ្នាប់​សាធារណៈ សណ្ដាប់ធ្នាប់​ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង ការងារ​បង្ការ​ពន្លត់អគ្គីភ័យ និងសង្គ្រោះ
– គ្រប់គ្រង ដឹកនាំ​បញ្ជា និង​ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប​រាល់សកម្មភាព​ជួញដូរមនុស្ស អាជីវកម្ម​ផ្លូវភេទ​លើ​នីតិជន និង​អនីតិជន​តាមនីតិវិធីច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា និង​អនុសញ្ញា​អន្តរជាតិ​នានា
– គ្រប់គ្រង ដឹកនាំ បញ្ហា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ការដាំដុះ ការផលិត ការ​នាំចូល ការនាំចេញ ការ​សំចត ការចែកចាយ ការដឹកជញ្ជូន ការរក្សាទុក ការប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ
– គ្រប់គ្រង ដឹកនាំ​បញ្ជា កងកម្លាំងនគរបាលស្នងការដ្ឋាន អធិការដ្ឋាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល
– គ្រប់គ្រង ដឹកនាំ បញ្ហា​កងកម្លាំង​នគរបាល​ការពារ​ព្រំដែនគោក ទឹក និង​នគរបាល​បច្ចេកទេស​ព្រំដែន ដើម្បី​ការពារ​ខណ្ឌសីមា និងរក្សាសន្តិសុខ សណ្តាប់​ធ្នាប់​តាម​បណ្ដោយព្រំដែន
– គ្រប់គ្រង ដឹកនាំ បញ្ជា និង​ចាត់វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្ម មាន​ការ​ចាត់តាំង បទឧក្រិដ្ឋ និង​បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែល​ប្រឆាំង​សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម
– គ្រប់គ្រង ដឹកនាំ បញ្ជា និងចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច និង បទល្មើស​សេដ្ឋកិច្ចគ្រប់ប្រភេទ
– គ្រប់គ្រង ដឹកនាំ បញ្ជា ការងារ​រក្សា​សន្តិសុខ​ផ្ទៃក្នុង ការងារ​ចារកម្ម និង​ប្រឆាំង​ចារកម្ម
– សិក្សា​រៀបចំ​គោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព​លើការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​បច្ចេកវិទ្យា
– បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​គ្រប់ប្រភេទ គ្រប់គ្រង​កាស៊ីណូ​ស្របច្បាប់ និង​គ្រប់គ្រង សេវាកម្ម​សន្តិសុខ​ឯកជន
– អនុវត្ត​ការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ការងារបច្ចេកទេស​សន្ដិសុខ តាម​ច្បាប់កំណត់
– ផ្តល់​លិខិតអនុញ្ញាត​ប្រើប្រាស់​អាវុធផ្នែកស៊ីវិល នគរបាល​ជាតិ និងគ្រប់គ្រង ត្រួតពិនិត្យ​ការ​ប្រើប្រាស់ ការផលិត ការលក់ដូរ ការដឹកជញ្ជូនអាវុធជាតិផ្ទុះ ជាតិពុល ជាតិ​ងាយឆេះ និង​មុខរបរ​ងាយ​រង​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម
– អនុវត្ត​ការងារ​សហប្រតិបត្តិការ​ជាមួយ​បរទេស និង​ការងារ​នគរបាល​អន្តរជាតិ
– ទំនាក់ទំនង​ជាមួយ​ក្រសួង ស្ថាប័ន​នានា ផ្ដល់​ជា​បន្ទាន់នូវ​ព័ត៌មាន និង​ឯកសារ​ដែល​ពាក់ព័ន្ធ​វិស័យ សន្តិសុខជាតិ។ ករណី​ពិសេស អាច​ស្នើសុំ​តំណាង​ស្ថាប័នរដ្ឋ ដែល​ពាក់ព័ន្ធ​ឱ្យ​ចូលរួម​បំពេញ​ភារកិច្ច​ចាំបាច់​ក្នុង​កិច្ចការពារ​សន្តិសុខជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដើម្បីចូលរួមបំពេញភារកិច្ច ចាំបាច់​នានារបស់នគរបាលជាតិ
– ចេញ​បញ្ជា និងចាត់វិធានការបន្ទាន់ ដើម្បីបង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់សកម្មភាព​ដែល​បង្ក​គ្រោះមហន្តរាយ​ដល់​សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
– ទំនាក់ទំនង ផ្លាស់ប្តូរ​ព័ត៌មាន​សន្តិសុខ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទឧក្រិដ្ឋផ្សេងៗ​ទៀត ព្រមទាំង ស្រាវជ្រាវ​ស៊ើបអង្កេត​តាមសំណើ​របស់​នគរបាល​អន្តរជាតិ
– ស៊ើបអង្កេត​ស្រាវជ្រាវ ត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈិម បទលហុ កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន ឃាត់ខ្លួន​ជនល្មើស កសាងសំណុំរឿង ព្រមទាំងប្រមូលភស្តុតាង
– អនុវត្ត និង​សហការអនុវត្ត​សាលក្រម សាលដីកា និង​សេចក្តីសម្រេចនានារបស់តុលាការ
– មាន​អាទិភាព​ក្នុងការ​ធ្វើដំណើរ​តាមមធ្យោបាយ​គមនាគមន៍​សាធារណៈ ក្នុង​ករណី​បន្ទាន់ ដើម្បី បង្ក្រាប​បទឧក្រិដ្ឋ ឬជួយ​សង្គ្រោះបន្ទាន់ នគរបាលជាតិ​មានសិទ្ធិ​ប្រើប្រាស់​មធ្យោបាយ​ទូរគមនាគមន៍ ឬមធ្យោបាយបច្ចេកទេសរបស់រដ្ឋ និងឯកជន
– គ្រប់គ្រង​ចលនទ្រព្យ អចលនទ្រព្យរបស់​អគ្គស្នងការដ្ឋាននគរបាលជាតិ
– គ្រប់គ្រង​ថវិកា មធ្យោបាយ ភស្តុភារ សម្ភារបច្ចេកទេស យុទ្ធោបករណ៍​សម្រាប់​ផ្គត់ផ្គង់​មន្ត្រីនគរបាល​ជាតិ និងអភិវឌ្ឍអង្គភាពរបស់ខ្លួន
– កសាង​ផែនការ​បណ្តុះបណ្តាល និង​វិក្រឹតការ​មុខជំនាញ និងផែនការអភិវឌ្ឍន៍​មន្ត្រីនគរបាលជាតិ ក្រោម​ឱវាទប្រកប​ដោយសមត្ថភាព សីលធម៌ វិជ្ជាជីវៈ
– ស្នើ​តែងតាំង ឬផ្លាស់ប្តូរភារកិច្ច លើកសរសើរ និងដាក់វិន័យមន្ត្រីនគរបាលជាតិក្រោមឱវាទ តាម បែប​បទ និង​នីតិវិធី​ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ពិនិត្យសម្រេច
– ធ្វើរបាយការណ៍​បូកសរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្តរបស់​អគ្គស្នងការដ្ឋាននគរបាល​ជាតិ​តាម​ការកំណត់ជូនរដ្ឋមន្ត្រីក្រសួមហាផ្ទ
– ទទួល​អនុវត្តភារកិច្ច និង​សិទ្ធិផ្សេងៗទៀត​ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​ក្រសួងការបរទេសរុស្ស៊ី ចោទ​ អ៊ុយក្រែន​ជួញដូរ​សរីរាង្គ​គ្រឿងក្នុង​មនុស្ស​​​​​

សុខភាព១ ម៉ោង មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ទិត្យ វិច្ឆិកា ហួសចិត្ត ក្រោយមានការយល់ច្រឡំថា លោកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត យប់មិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម