Connect with us

ព័ត៌មានជាតិ

ចូលខែថ្មី តម្លៃប្រេងសាំងហក់ឡើងខ្លាំង

បានផុស

នៅ

ចូលដល់ខែថ្មីតម្លៃប្រេងសាំងហក់ឡើងខ្លាំង ពោលគឺសាំងធម្មតា មានតម្លៃ ៤៥៥០រៀល និងម៉ាស៊ូត ៤៤៥០រៀល ក្នុងមួយលីត្រ ដោយតម្លៃនេះ ចាប់អនុវត្តពីថ្ងៃទី ០១-១០ ខែសីហា។ នេះបើតាមប្រកាសក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០១ សីហា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងតម្លៃនេះ ប្រេងសាំងបានកើនឡើង ៤០០រៀល និងម៉ាស៊ូតឡើង ៤៥០រៀល ក្នុងមួយលីត្រ បើធៀប​នឹងកាលពីសប្តាហ៍មុន។

ប្រេងឥន្ធនៈហក់ឡើងតម្លៃខ្លាំងនេះ ស្របគ្នានឹងតម្លៃប្រេងពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់​មានក្នុង​រយៈពេល ៣ ខែជាប់ៗគ្នា។ ការកើនឡើងនៃតម្លៃ​ប្រេងនេះ បន្ទាប់ពីប្រទេសផលិតប្រេងធំៗជាច្រើនដូចជា អារ៉ាប៊ីសា​អូឌីត ​រួមជាមួយរុស្ស៊ី​ ប្រកាសនាំគ្នា​កាត់បន្ថយការផលិតប្រេងរហូតដល់ជាង ១​ លានបារ៉ែលក្នុងមួយថ្ងៃ។

បើតាមសារព័ត៌មាន Reuter បានឱ្យដឹងថា តម្លៃជួញដូរប្រេងឆៅរបស់ក្រុមហ៊ុន Brent កាលពីថ្ងៃចន្ទ បានកើនឡើង ១.០២ ដុល្លារ ឬ ១.២ ភាគរយ និងមានតម្លៃ ៨៥.៤៣ ដុល្លារក្នុងមួយបារ៉ែល ហើយវាអាចបន្តហក់ឡើងថែមទៀតរហូត ០.៧ ភាគរយដែលនឹងដាក់លក់ក្នុងតម្លៃ ៨៥.៥៦ ដុល្លារក្នុងមួយបារ៉ែល រហូតដល់ដាច់ឆ្នាំនេះ ។

ដោយឡែកចំពោះតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក WTI វិញ បានកើនឡើងដល់ ១.២២ ដុល្លារ ឬ ១.៥ ភាគរយ ដាក់លក់ក្នុងតម្លៃ ៨១.៨០ ដុល្លារក្នុងមួយបារ៉ែល ពោលខ្ពស់ជាងតម្លៃប្រេងរបស់ក្រុមហ៊ុន Brent រហូតដល់ ០.២០ ដុល្លារស្មើនឹង ០.៣ ភាគរយ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេង​ឥន្ធនៈ​នៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម