ព័ត៌មានជាតិ
បណ្ឌិត ឈឹម ផលវរុណ ៖ ឧត្ដមក្រុមប្រឹក្សា បង្កើតឡើងដើម្បីជាយន្តការស្វែងរកការពិត លើរឿងទំនាស់ដែលកើតមានក្នុងសង្គម
ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាក់សារៈសំខាន់ជាស្នូលមួយ ចំពោះការបង្កើតឲ្យមានស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នោះគឺជាយន្ដការស្វែងរកការពិតលើរឿងទំនាស់ ដែលកើតមាននៅក្នុងសង្គម។

ការបញ្ជាក់នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ នឹងបន្តឲ្យមានស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បន្តទៀត។
លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣នេះថា ស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បង្កើតឡើងដើម្បីជាយន្ដការស្វែងរកការពិតលើរឿងទំនាស់ ដែលកើតមាននៅក្នុងសង្គមរួមទាំងរឿងដីធ្លី ទ្រព្យសម្បត្តិរដ្ឋ និងរឿងផ្សេងទៀត ដើម្បីស្វែងរកការពិតក្នុងមួយករណីៗ ហើយបន្ទាប់មករាយការណ៍ជូននាយករដ្ឋមន្ត្រី។
លោកបណ្ឌិត ឈឹម ផលវរុណ បានបញ្ជាក់ថា ស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មិនមានសមត្ថកិច្ចក្នុងការដោះស្រាយទេ នៅក្នុងបញ្ហាដែលត្រូវបានរកឃើញនោះ។ លោកថា «ឯរឿងដោះស្រាយមិនមែនឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទេ គឺសម្ដេចតេជោ លោកជាអ្នកសម្រេចដោះស្រាយ ដូច្នេះរឿងដោះស្រាយបានកម្រិតណា គឺជារឿងរបស់រាជរដ្ឋាភិបាល ឯឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺទៅស្វែងរកការពិត ដោយយើងឈរលើគោលការណ៍យុត្តិធម៌ ផ្អែកលើការពិតតែប៉ុណ្ណឹង»។
ចំពោះមតិមួយចំនួន ដែលរិះគន់ការបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ត្រូវបានលោកបណ្ឌិត ឈឹម ផលវរុណ បានឆ្លើយតបថា គ្រាន់តែជាការបញ្ចេញមតិរបស់ពួកគាត់តែប៉ុណ្ណោះ ដោយមិនបានឆ្លងកាត់ការសិក្សាស្រាវជ្រាវនោះឡើយ។
ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបន្ថែមថា «របស់ហ្នឹង យើងធ្លាប់បញ្ជាក់តាំងពីឆ្នាំដំបូងនៃអាណត្តិទីមួយហើយតើ ហើយពួកគាត់គ្រាន់តែជាការបញ្ចេញមតិទេ បើគ្រាន់តែកម្រិតជាអ្នកវាគ្មិន ដែលគ្មានមូលដ្ឋានសិក្សាស្រាវជ្រាវកម្រិត PHD អាហ្នឹងវាធម្មតាទេ បញ្ចេញមតិដូចគេដូចឯង»។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារជាសំឡេង កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ បានបញ្ជាក់ថា ស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងត្រូវរៀបចំឲ្យមានក្នុងនីតិកាលទី ៧ នៃរាជរដ្ឋាភិបាល បន្តទៀត។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការបន្តឲ្យមានស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សម្រាប់នីតិកាលទី ៧បន្តទៀតនោះ គឺដើម្បីប្រមូលធាតុចូលទាំងអស់ពីបណ្ដាគណបក្សនយោបាយ រាប់ចាប់តាំងពីគណបក្សទទួលបានសំឡេងគាំទ្រ គណបក្សមានអាសនៈក្នុងរដ្ឋសភា និងគណបក្សគ្មានអាសនៈក្នុងរដ្ឋសភាផងដែរ ដើម្បីឲ្យចូលរួមក្នុងការកសាងប្រទេសជាតិ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ