Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងពោធិ៍សាត់ ចាប់ផ្ដើមហក់ឡើងដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់ចាប់ផ្ដើមហក់ឡើង និងបានជនលិចផ្ទះប្រជាពលរដ្ឋមួយចំនួនដែលនៅជិតមាត់ស្ទឹង តែនៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ពោលគឺស្ទឹងពោធិ៍សាត់មានកម្ពស់ ២.៧៨ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣​នេះថា កម្ពស់ទឹកភ្លៀង២៤ម៉ោង លើ៦/៧ក្រុងស្រុក មាននៅក្រុងពោធិ៍សាត់ ៩.៧មីលីម៉ែត្រ ស្រុកវាលវែង ១.៥មីលី​ម៉ែត្រ ស្រុកបាកាន ១.៥មីលីម៉ែត្រ ស្រុកក្រគរ ២.២មីលីម៉ែត្រ ស្រុកកណ្តៀង ២០.៨មីលីម៉ែត្រ និងស្រុកតាលោ​សែន​ជ័យ ១.២មីលីម៉ែត្រ។

លោកប្រធានមន្ទីរបានបន្ថែមថា ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹង និងទន្លេ ក្នុងនោះស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨​ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវ៉ាញ មានកម្ពស់ ២.៥១ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ), ស្ទឹងវាលវែង មានកម្ពស់ ២.៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ) និងទឹកទន្លេកំពង់លួង មានកម្ពស់ ២.០២ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

ជីវិតកម្សាន្ដ៩ នាទីutes មុន

គួច ខេវិន ៖ អ្នកបង្កើតមាតិកា គួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានដែលជាប្រយោជន៍សម្រាប់សង្គមជាតិ

សន្តិសុខសង្គម១១ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

វៀតណាម និងអាមេរិក ព្រមគ្នាចរចាពាណិជ្ជកម្ម ក្រោយ ត្រាំ ផ្អាកពន្ធ​ ៩០ ថ្ងៃ

កីឡា២៨ នាទីutes មុន

Messi ស៊ុត ២ គ្រាប់ល្អដូចផ្កា ជួយឱ្យ Miami វាយបកឈ្នះ LAFC ៣-១ (វីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម