Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ស្រែពក និង​ទន្លេ​សេសាន បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ទឹកភ្លៀង​នៅតែ​បន្ត​ធ្លាក់

បានផុស

នៅ

រតនគិរី​ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​រតនគិរី បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេស្រែពក និង​រស់នៅ​តាម​ដង​ទន្លេសេសាន បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ខណៈ​កម្ពស់​ទឹក​នៅតាម​ដង​ទន្លេមេគង្គ​អាច​នឹង​ហក់​ឡើង​ក្នុង​កម្រិត​គួរ​ឲ្យ​កត់សម្គាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តរតនគិរី អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេស្រែពក ស្ថិតក្នុង​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ និង​រស់នៅ​តាម​ដង​ទន្លេសេសាន ស្ថិត​ក្នុងស្រុក​អូយ៉ាដាវ ស្រុក​អណ្តូង​មាស ស្រុក​វើ​ន​សៃ ស្រុក​តា​វែង នៃ​ខេត្តរតនគិរី ត្រៀមលក្ខណៈ​ការពារ​ទុកជាមុន ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ២០២៣ កម្ពុជា​ទទួលរង​នូវ​សម្ពាធ និង​ព្យុះ​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​ទឹកទន្លេ​ហក់​ឡើង​ក្នុង​កម្រិត​គួរ​ឲ្យ​កត់សម្គាល់​។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តរតនគិរី​ប្រាប់​ថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង អាច​ខ​ល​មក​តាម​លេខ​ទូរ​សព្ទ​បន្ទាន់​គឺ ១២៩៤ រួច​អនុ​វត្តមាន​ការណែនាំ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម