Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ ៧៦ ខេត្តមណ្ឌលគិរី-ភ្នំពេញ បាក់ទាំងស្រុង មិនអាចធ្វើដំណើរបានទាំងម៉ូតូ រថយន្តតូច និងធំ​

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ ៧៦ ក្នុងភូមិសាស្ត្រអូរងើយ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះទាំងម៉ូតូ រថយន្តតូច និងរថយន្តធំ​ ដោយសារតែកាលពីយប់មិញ​ កំណាត់ផ្លូវមួយនេះបានបាក់ស្រុតទាំងស្រុងមិនអាចធ្វើដំណើរបាន។ អាស្រ័យហេតុនេះ អ្នកដែលត្រូវធ្វើដំណើរចេញចូលភ្នំពេញ-មណ្ឌលគិរី ត្រូវវៀងតាមផ្លូវជាតិ​លេខ​៧៦ ដដែល តែក្នុងទិសដៅផ្សេង ដែលចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅតាមខេត្តរតនគិរី កាត់ខេត្តផ្សេងៗទៀត ដើម្បីទៅភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បញ្ជាក់ថា ក្នុងអំឡុងពេលនៃការផ្អាកចរាចរណ៍​បណ្តោះ​អាសន្ននេះ សម្រាប់ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរពីភ្នំពេញ មកមណ្ឌលគិរី ឬពីមណ្ឌលគិរី​ ទៅភ្នំពេញ ត្រូវ​វៀង​ទិស​ដៅ​ធ្វើដំណើរតាមផ្លូវជាតិលេខ ៧៦ ក្នុងទិសដៅផ្សេង តាមខេត្តរតនគិរី កាត់តាមស្ទឹងត្រែង ក្រចេះ ឬផ្លូវវៀងផ្សេងទៀត។ ចំណែកឯអ្នកដែលចង់ធ្វើដំណើរពីស្រុកកែវសីមា ទៅកាន់ខេត្តមណ្ឌលគិរី ក៏មិនអាចប្រើប្រាស់ផ្លូវមួយខ្សែនេះទៀតបានដែរ។

អំឡុងពេលនៃការស្តារនិងជួសជួលកំណាត់ផ្លូវជាតិក្នុងភូមិសាស្ត្រខាងលើ ចន្លោះ​គីឡូម៉ែត្រ៩២+០០០ ដល់​​គីឡូម៉ែត្រ​៩៥+០០០ មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ស្នើសុំឱ្យអ្នកដែលចាំបាច់ប្រើប្រាស់កំណាត់ផ្លូវមួយខ្សែនេះ មានការយោគយល់។

មន្ទីរសាធារណការ​ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បញ្ជាក់ដែរថា មន្ត្រីជំនាញ នឹងចាប់ផ្តើមការជួសជួល ឬធ្វើផ្លូវវៀងតាមនិតិវិធី នៅថ្ងៃនេះ ឬស្អែក ដើម្បីដោះស្រាយការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម