Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង លើកឡើងជាថ្មីថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចមានប្រទេសណាមួយធ្វើតែឯកឯងបាននោះទេ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងជាថ្មីថា គ្មានប្រទេសណាមួយ អាចប្រយុទ្ធប្រឆាំងគ្រឿងញៀនតែឯកឯងបាននោះទេ ដោយត្រូវមានកិច្ចសហការជាមួយប្រទេសនានា ជាពិសេសប្រទេសមានព្រំដែនជាប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងជាថ្មីនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង មាន​ប្រសាសន៍ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយរយៈពេល ៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបរឹបអូសនូវសារធាតុញៀនរាប់រយតោន។

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រឿងញៀនបច្ចុប្បន្ននេះ គឺជាសារធាតុញៀនគួបផ្សំ ដោយអ្នកផលិត យកសារធាតុគីមីផ្សេងៗ លាយបញ្ចូលគ្នា ដែលមិនមែនជាសារធាតុញៀនយកចេញពីដើមអាភៀន នោះទេ។

សម្ដេច ស ខេង ឲ្យដឹងបែបនេះថា «ព្រោះសារធាតុញៀនសព្វថ្ងៃនេះ គឺជាសារធាតុញៀនគួបផ្សំសំយោ​គ បានន័យថា គេយកសារធាតុគីមីផ្សេងៗបូកបញ្ចូលគ្នា ផលិតជាគ្រឿងញៀន មិនមែនជាសារធាតុញៀន ដែលយកចេញពីជ័រដើមឈើធម្មជាតិហៅថា ដើមអាភៀននោះប៉ុន្មានដែរ មានដែរប៉ុនតិចតួចណាស់ ចឹងចំនួននេះវាមានចំនួនច្រើន ហើយបានធ្វើចរាចរណ៍ មិនមែនតែនៅកម្ពុជាយើងទេ នៅបណ្ដាប្រទេសនានាលើសកលលោកជាច្រើនៗ»។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចមានប្រទេសណាមួយ ធ្វើតែឯកឯងបាននោះទេ ចាំបាច់ត្រូវមានការកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃទៀតយ៉ាងម៉ឺងម៉ាត់ ជាពិសេសជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ សម្រាប់កម្ពុជា ដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ ឡាវ វៀតណាម ត្រូវតែសហការគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្ដេច ស ខេង បន្ថែមបែបនេះថា «ដូចជាកម្ពុជារបស់យើងជាប់ព្រំដែនជាមួយនឹងថៃ ជាប់ព្រំដែនជាមួយនឹងឡាវ ជាប់ព្រំដែនជាមួយនឹងវៀតណាម ចឹងទេ កិច្ចសហប្រតិបត្តិការរវាងប្រទេសជាប់ព្រំដែននេះ គឺពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ផ្អែកទៅលើគោលការណ៍ជាអន្តរជាតិ ដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះយើងជាសមាជិក កម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ ក៏មានយន្តការមួយដើម្បីនឹងដឹកនាំចាត់ចែង សម្របសម្រួលការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម