Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ​ បង្ហាញពីកំណើនទុនបម្រុងអន្តរជាតិ​របស់កម្ពុជា

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ ទុនបម្រុងអន្តរជាតិរបស់ប្រទេសកម្ពុជា​មានចំនួន ១៨,៤ ប៊ីលានដុល្លារអាមេរិក បានកើនឡើងវិញប្រមាណ ៣,២% ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២។ កម្រិតខ្ពស់​នៃទុនបម្រុងអន្តរជាតិនេះបង្ហាញពីលទ្ធភាពរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ទំនុកចិត្តលើរូបិយវត្ថុជាតិមូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ សន្ទនីយភាពទប់ទល់នឹងវិបត្តិខាងក្រៅ ទោះបីជាទទួលរងសម្ពាធពីការដួលរលំធនាគារពាណិជ្ជមួយចំនួននៅសហរដ្ឋអាមេរិក និងការខាតបង់របស់ធនាគារ Credit Suisse ដែលជាធនាគារធំមួយនៅប្រទេសស្វីស រួមជានឹងការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារ​កណ្តាល​នៃប្រទេសអភិវឌ្ឍន៍។ លើសពីនេះទៀត កំណើននៃទុនបម្រុងនេះ ជាលទ្ធផលនៃការកើនឡើងចំណូល​ពីការវិនិយោគក្រៅប្រទេស មានដូចជា ថ្លៃមាស ប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយណ៍របស់ធនាគារជាតិ បានបញ្ជាក់ថា ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់។

កាលពីដើមឆ្នាំ ២០២៣ ធនាគារជាតិនៃកម្ពុជាបាន ធ្វើបច្ចុប្បន្នកម្មសេចក្ដីណែនាំការវិនិយោគ ដោយបានកែសម្រួល​សមាសភាគនៃចំណែកទុនបម្រុង វិនិយោគ និងរូបិយប័ណ្ណ ដើម្បីឆ្លើយតបនឹងកំណើន នៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាសពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគលើសញ្ញាប័ណ្ណបៃតង (Green bonds) និងសញ្ញាប័ណ្ណ ដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលបោះផ្សាយដោយស្ថាប័ន​ហិរញ្ញវត្ថុ អន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប៕

អត្ថបទ​​​​៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៧ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម