Connect with us

ព័ត៌មានជាតិ

តើការក្សាទុកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ជាតិ?

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ បានប្រកាសថា នៅនីតិកាលទី៧នេះ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងត្រូវរៀបចំឱ្យមានជាបន្តទៀត ដើម្បីសម្រាប់បន្តការអភិវឌ្ឍប្រទេស ហើយក៏ជាស្មារតីបង្រួបបង្រួមជាតិ។ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ២រូបនៅកម្ពុជា យល់ឃើញថា ការរក្សាទុកនេះ ជាសញ្ញាណវិជ្ជមានមួយសម្រាប់រាជរដ្ឋាភិបាលថ្មី និងជាការផ្ដល់ឱកាសដល់តំណាងបក្សដទៃទៀតបានចូលរួមអភិវឌ្ឍន៍ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ មើលឃើញថា  ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺកើតចេញពីតំណាងបក្សនយោបាយផ្សេងៗគ្នា និងមានអ្នកនយោបាយមានបណ្ដុំទស្សនៈនយោបាយខុសៗគ្នា តែមានទិសដៅអភិវឌ្ឍន៍កម្ពុជាដូចគ្នា។ ដូច្នេះ ការរក្សាទុកឧត្ដមក្រុមប្រឹក្សាពិគ្រោះ នឹងក្លាយជាផ្នែកមួយនៃការផ្ដល់សិទ្ធិសេរីភាពឱ្យគ្រប់បណ្ដាគណបក្សនយោបាយទាំងនោះ ចូលរួមក្នុងការអភិវឌ្ឍសង្គម។ បន្ថែមពីនេះ ការរក្សាទុកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក៏នឹងក្លាយជាជាមូលដ្ឋាននៃការកសាងលទ្ធិប្រជាធិបតេយ្យបន្តទៀតផងដែរ។

ចំណែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាវិញ លោកបានមើលឃើញ៣ចំណុចចំពោះការរក្សាទុកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ។ ចំណុចទី១ គឺជាការរក្សាទុកមរតកនយោបាយដែលបន្សល់ពីអាណត្តិកន្លងទៅ រក្សាទុកអ្នកដែលធ្វើធ្លាប់ការងារជាមួយគ្នា ហើយទោះនៅសល់តិច ឬច្រើនបានចូលរួមធ្វើការងារបន្តទៀត។ ចំណុចទី២ ជាការប្រមូលផ្ដុំទស្សនៈនយោបាយចម្រុះ ត្បិតតែគណបក្សនយោបាយទាំងនោះ មានទស្សនៈគោលនយោបាយខុសគ្នាៗ ។ ចំណុចទី៣ គឺផ្ដល់ឱកាសឱ្យបក្សនយោបាយដែលស្របច្បាប់ទាំងនោះ បានចូលរួមបម្រើប្រជាពលរដ្ឋដូចគោលបំណង និងឆន្ទៈរបស់គណបក្សនីមួយៗ។

សូមជម្រាបថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ត្រូវបានបង្កើតឡើង នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន។ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានតួនាទី ផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល មុនគណរដ្ឋមន្ត្រីអនុម័តដាក់ជូនរាជរដ្ឋាភិបាល។ លើសពីនេះទៅទៀត រាល់សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺអាចរាយការណ៍ជូនទៅរាជរដ្ឋាភិបាលអំពីភាពអសកម្ម ក៏ដូចជាការបំពានអំណាចពីសំណាក់ចៅហ្វាយខេត្ត អាជ្ញាធរជាបុគ្គល រហូតដល់ថ្នាក់ជាតិ ជារដ្ឋមន្ត្រីក្រសួង ដោយឈរលើការពិតដោយមានភស្តុតាង ឬក៏មានតម្រុយ ដែលអាចឈានទៅរកការពិតបាន។

ដើម្បីជួយសម្រួលការបំពេញការងារ រាជរដ្ឋាភិបាល បានសម្រេចផ្តល់តួនាទីដល់តំណាងគណបក្ស ចំនួ​ន​២រូប ក្នុងនោះ ប្រធានគណបក្សនីមួយៗ ជាប្រធានប្រតិភូ មានឋានៈស្មើទេសរដ្ឋមន្ត្រី ហើយអនុប្រធានគណបក្ស ជាអនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្ត្រី។ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងទទួលបានប្រាក់ខែពីរាជរដ្ឋភិបាលស្របតាមច្បាប់កំណត់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ៧ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ចរាចរណ៍២២ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម