ព័ត៌មានជាតិ
មន្ត្រីរដ្ឋាភិបាល២រូប ត្រូវបានតែងតាំងជាទីប្រឹក្សារបស់ប្រធានគណបក្សប្រជាជនកម្ពុជា
មន្រ្តីដែលបម្រើការនៅក្នុងជួររាជរដ្ឋាភិបាល ២រូប ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ២០២៣ នេះ។ ការតែងតាំងនេះ គឺជារឿងដ៏កម្រនឹងឃើញ ព្រោះជាការកត់សម្គាល់នាពេលកន្លង គឺមានតែឃើញការតែងតែជាទីប្រឹក្សាសម្តេចតេជោ ក្នុងនាមនាយករដ្ឋមន្រ្តីប៉ុណ្ណោះ។
មន្ត្រីទាំង ២រូប ដែលត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា គឺមកពីក្រសួង២ផ្សេងគ្នា។ ទី១ គឺលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា និងទី២ គឺលោក យឹម ស៊ីណន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក សួន សេរីរដ្ឋា ត្រូវបានតែងតាំងជាទីប្រក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ លោក សួន សេរីរដ្ឋា មិនត្រឹមតែជាមន្ត្រីបម្រើការនៅក្នុងរដ្ឋាភិបាលទេ រូបលោកក៏ជាអ្នកតាមដាននយោបាយមួយរូបនៅកម្ពុជាផងដែរ។ ចំណែក លោក យឹម ស៊ីណន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។

សូមជម្រាបថា លោកទាំង២ សុទ្ធតែជាអតីតអ្នកដែលមកពីគណបក្សនយោបាយផ្សេង ដោយមកសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ លោក សួន សេរីរដ្ឋា ជាអតីតប្រធានគណបក្សអំណាចខ្មែរ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន នៅឆ្នាំ២០២០ រួចមកលោកត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តាមការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំដដែល។
រីឯ លោក យឹម ស៊ីណន វិញ គឺជាអតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងខែមេសា ឆ្នាំ២០២៣។ នៅក្នុងខែដដែលនោះ បន្ទាប់ពីលោកបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លោកក៏ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់