ព័ត៌មានជាតិ
ស្វែងយល់! តើសមាគមកាយឫទ្ធិ ជាអ្វី? ធ្វើការងារអ្វីខ្លះ?
សមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបានបោះឆ្នោតគាំទ្រឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ (39th WAGGGS Conference)។ នេះ គឺជាលទ្ធផលដ៏ត្រចះត្រចង់ និងជាជោគជ័យមួយដ៏មានតម្លៃសម្រាប់់ប្រទេសកម្ពុជា ដែលអាចបង្ហាញមុខមាត់លើឆាកអន្តរជាតិ។ តើអ្វីទៅជាសមាគមកាយឫទ្ធិ?

សមាគមកាយឫទ្ធិ គឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាងសកម្មមួយដែលចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចជាអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមយ:ការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។ ចលនាកាយឫទិ្ធ មានគោលបំណងរួមចំណែកអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសង្គម និងផ្លូវអារម្មណ៍ ឱ្យក្លាយជាពលរដ្ឋល្អ និងមានការទទួលខុសត្រូវនៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។ បច្ចុប្បន្ន កម្ពុជាមានសមាគមកាយឫទ្ធិ២ គឺសមាគមកាយឫទ្ធិជាតិកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា។
សមាគមកាយឫទ្ធិជាតិកម្ពុជា
កាយឫទ្ធិជាតិកម្ពុជា គឺជាចលនាសម្រាប់កុមារ យុវជន និងអប់រំក្រៅប្រព័ន្ធ ដែលជួយគាំទ្រដល់ប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា។ កាយឫទ្ធិជាតិកម្ពុជា ក៏ជាចលនាអប់រំបែបស្ម័គ្រចិត្តសម្រាប់កុមារ យុវជន ដោយមិនធើ្វនយោបាយ និងបើកចំហរចំពោះជនគ្រប់រូប ដោយមិនគិតអំពីភេទ ដើមកំណើត សញ្ជាតិ ឬគោលជំនឿ និងអនុលោមទៅតាមគោលបំណង គោលការណ៍ និងវិធីកាយឫទ្ធិកម្ម។ កាយឫទ្ធិជាតិកម្ពុជា ត្រូវបានបែងចែកជា ៣ថ្នាក់ រួមមាន កាយឫទ្ធិប្អូន (អាយុ៩-១១ឆ្នាំ), កាយឫទ្ធិ (អាយុ១២-១៧ឆ្នាំ) និងកាយឫទ្ធិរៀមច្បង (អាយុ ១៨-២៥ឆ្នាំ)។

សមាគមកាយឫទ្ធិនារីកម្ពុជា
សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ការអប់រំដល់កុមារី និងយុវតីឲ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយបានផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ យុវតី ដែលជាសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះ សមាជិកទាំងអស់ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគមកម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា។


សូមបញ្ជាក់ថា កម្ពុជា បានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ១៩៤៣ តែមិនទាន់ចូលជាកាយឫទ្ធិពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិ ក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមឆ្នាំ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មានការប្រជុំធំរហូតតដល់ឆ្នាំ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយឫទ្ធិពិភពលោក៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត