ព័ត៌មានជាតិ
ជាង ១៨ ខែនេះ មន្រ្តីជំនាញស្រង់គ្រាប់យុទ្ធភណ្ឌទម្ងន់ជាង ២០០ តោន ចេញពីបាតទន្លេនៅខេត្តព្រៃវែង
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១ម៉ឺន២ពាន់គ្រាប់ ដែលមានទម្ងន់ជាង ២០០ តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពាមជរ ខេត្តព្រៃវែងត្រូវបានក្រុមប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេស្រង់ចេញពីបាតទន្លេ។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេក្នុងភូមិសាស្ត្រស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានធ្វើឡើងនៅដើមឆ្នាំ២០២២ មានរយៈពេល ១៨ ខែហើយ។

គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣ បានស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីបាតទន្លេជាង ១ ម៉ឺន ២ ពាន់គ្រាប់ដែលមានទម្ងន់មានជាង ២០០ តោន និងស្រង់បំណែកនាវាបានជាច្រើនទៀតផងដែរ ។
លោកបានឱ្យដឹងទៀតថា តាមផែនការស្រាវជ្រាវដំបូង បានរាវរកទិន្នន័យនៅបាតទន្លេជាង ២៥០០ ចំណុច មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយវាយតម្លៃការបោសម្អាតមានរយៈពេល ១៨ ខែ តែការអនុវត្តជាក់ស្តែងមិនសម្រេចតាមផែនការនោះទេ ដោយសារមូលហេតុមួយចំនួនហួសសមត្ថភាព ដែលបានវាយតម្លៃ ព្រោះថានាវាដែលលិចក្នុងទន្លេនេះ មានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជា ៣ ពាន់ តោន ទៅ ៣ពាន់៥រយតោន។

លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេនៅការដ្ឋានកោះពាមរាំង ត្រូវបានក្រុមជំនាញនៃក្រុមការងារអន្តរក្រសួងកំណត់នូវទំហំប្រមាណជិត ៣០០ ហិកតា ដែលចែកចេញជាបីផ្នែក រួមមាន៖ ទី១. តំបន់ដីគោក ទី២. តំបន់មានហានិភ័យទាប និងទី៣. ជាតំបន់មានហានិភ័យខ្ពស់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្លាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកដែលបន្សល់ពីសម័យសង្គ្រាមឱ្យអស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងសម្រួលដល់ដំណើរនាវាចរណ៍រួមទាំងការងារផ្សេងៗទៀតពាក់ព័ន្ធនឹងទន្លេ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?