Connect with us

ព័ត៌មានជាតិ

តើសាលាមត្តេយ្យរដ្ឋ មានទទួលក្មេងអាយុចាប់ពីអាយុប៉ុន្មានឆ្នាំឡើង?

បានផុស

នៅ

ជាកង្វល់សម្រាប់មាតាបិតា និងអាណាព្យាបាល ក្នុងការជ្រើសរើសសាលាមត្តេយ្យសម្រាប់បុត្រធីតា ព្រោះភាគច្រើន អាណាព្យាបាលមិនសូវបានដឹងពីសាលាមតេ្តយ្យរដ្ឋ និងយល់ថា ថ្នាក់មត្តេយ្យរដ្ឋមានទទួលក្មេងតែអាយុ ៥ឆ្នាំ ជាហេតុ ធ្វើឱ្យអាណាព្យាបាលសម្រេចបញ្ជូនកូនៗទៅសាលាមេត្តយ្យឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកគ្រូមត្តេយ្យមួយរូប បានឱ្យដឹងថា ជាទូទៅសាលាមត្តេយ្យរដ្ឋ មានបែងចែកជា ៣កម្រិត គឺមតេ្តយ្យកម្រិតទាប កម្រិតមធ្យម និងកម្រិតខ្ពស់។ ក្នុងកម្រិតទាំង៣នោះ គឺមានទទួលក្មេងដោយកំណត់អាយុប្រហែលពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ទៅតាមលក្ខខណ្ឌសាលា។ អ្នកគ្រូរូបនោះ បញ្ជាក់ទៀតថា នៅក្នុងសាលាបឋមសិក្សា ក៏មានថ្នាក់មត្តេយ្យដែរ គឺកម្រិត​ខ្ពស់​ ដែល​ទទួល​ក្មេងអាយុ ៥ឆ្នាំ ។

គួរឱ្យដឹងដែរថា ការបណ្តុះបណ្តាលរបស់សាលាមត្តេយ្យរដ្ឋ មានកម្មវិធីសិក្សាដូចជា គណិតវិទ្យា ភាសា និងសកម្មភាព ផ្សេងៗ ដែលផ្សារភ្ជាប់ជាមួយការបណ្តុះគំនិតក្មេង រួមនឹងផ្នែកនៃទេពកោសល្យរបស់គាត់ផងដែរ។

តាមរយៈសាលាមត្តេយ្យជាច្រើនទូទាំងប្រទេស ពិសេសក្នុងក្រុងភ្នំពេញ ថ្នាក់មត្តេយ្យសិក្សា មានច្រើនគួរឱ្យកត់សម្គាល់ ដូចជា សាលាមតេ្តយ្យវត្តកោះ សាលាមត្តេយ្យទឹកល្អក់ សាលាមតេ្តយ្យទួលគោក សាលាមតេ្តយ្យសាមគ្គី សាលាមតេ្តយ្យមិនា សាលាមត្តេយ្យស្ទឹងមានជ័យ សាលាមត្តេយ្យទួលតាចាន់ សាលាមត្តេយ្យមជ្ឈឹមវ័ន្ត សាលាមត្តេយ្យដូនតេងតាផ្លុង សាលាមតេយ្យភូមិ៥ និងសាលាមត្តេយ្យបុរី ១០០ខ្នងជាដើម។ នេះសបញ្ជាក់បានថា អាណាព្យាបាល​កាន់​តែ​យល់​ពី​គុណ​តម្លៃ​នៃ​ការបញ្ជូន​បុត្រធីតា ទៅកាន់​សាលាមតេ្តយ្យរដ្ឋ។

បើតាមបទពិសោធន៍អាណាព្យាបាល ដែលបញ្ជូនកូនៗរបស់ខ្លួន ទៅសាលាមតេ្តយ្យរដ្ឋ ក្នុងរាជធានីភ្នំពេញ បញ្ចាក់ស្រដៀងគ្នាថា អ្នកគ្រូៗនៅតាមសាលាមត្តេយ្យរដ្ឋ មានការយកចិត្តទុកដាក់ជាមួយក្មេងៗណាស់ ហើយមត្តេយ្យខ្លះ ក៏មាន Day Care ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រទេស​តំបន់​អាស៊ាន និង​ចក្រ​ភព​អង់​គ្លេស​រៀប​ចំវេទិកា ស្តីពីការ​អភិវឌ្ឍន៍​ក្របខណ្ឌ​និរន្តរភាព​សេដ្ឋកិច្ច​ច្នៃប្រឌិត

អង្គរក្ស
សន្តិសុខសង្គម១៨ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៥ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម