Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី ឲ្យពលរដ្ឋរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានមានការប្រុងប្រយ័ត្ន

បានផុស

នៅ

រដ្ឋបាលខេត្តរតនគីរីចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានមានការប្រុងប្រយ័ត្ន ខណៈកម្ពស់ជិតដល់កម្រិតប្រកាសអាសន្ន។

យោងតាមសេចក្តីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម និងការផ្ដល់ព័ត៌មានពីគណៈកម្មការទន្លេមេគង្គ អំពីបរិមាណទឹកភ្លៀង និងធ្លាក់នៅតាមតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងដៃទន្លេនានា ដែលអាចបង្កឲ្យទឹកទន្លេហក់ឡើង ព្រមទាំងស្ថានភាពបច្ចប្បន្ននៃកម្ពស់ទឹកទន្លេស្រែពកដោយជិតដល់កម្រិតកម្ពស់ប្រកាសអាសន្ន(១២.៥០ម៉ែត្រ) និងទន្លេសេសាន(៨.៥០ម៉ែត្រ)ដែលអាចបង្កជាទឹកជំនន់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបញ្ជៀសនូវការខូចខាត បាត់បង់ និងគ្រោះថ្នាក់ផ្សេងៗ រដ្ឋបាលខេត្តរតនគីរី បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកដែលរស់នៅតាមបណ្ដោយទន្លេស្រែពក និងទន្លេសេសាន ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ទទួលខុសត្រូវក្នុងគ្រួសាររៀងៗខ្លួន ត្រៀមរៀបចំទុកដាក់សម្ភារៈឯកសារសំខាន់ៗសត្វពាហនៈ មធ្យោបាយស្បៀងអាហារ។ សាកសួរ និងទំនាក់ទំនងអំពីទីទួលសុវត្ថិភាព ដែលនៅជិតបំផុតជាមួយអាជ្ញាធរមូលដ្ឋាន។ ថែរក្សាទឹកស្អាតទុក និងស្បៀងអាហារនៅកន្លែងដែលមានសុវត្ថិភាព។ ហាមក្មេងៗកុំឲ្យលេងក្បែរទឹកជៀសវាងករណីលង់ទឹកផ្សេងៗ។​ប្រុងប្រយ័ត្នចំពោះសត្វអសិរពឹស ចរន្តអគ្គិសនី និងតំបន់ដែលអាចមានគ្រោះថ្នាក់។ ថែរក្សាអ្នកដែលងាយរងគ្រោះអាចរងផលប៉ះពាល់នៅក្នុងសហគមន៍។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយទន្លេស្រែពក និងទន្លេសេសាន្តទទួលជ្រាបជាព័ត៌មាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពសុខុមាលភាព មិនដឹងជៀសវាងការខូចខាត បាត់បង់ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្ត​ត្បូង​ឃ្មុំ ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឆ្នាំ​២០២៤ និង​ដុត​កម្ទេច​គ្រឿងញៀន ជាង​០៥​គីឡូក្រាម ដែល​បង្ក្រាបបាន

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការបញ្ជាឃុំខ្លួននគរបាល២រូប និងបក្សពួក ក្រោយលួចធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនជាតិវៀតណាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្ត​ព្រះសីហនុ បង្ហាញ​វត្ថុតាង​គ្រឿងញៀន​ជិត​២​តោន ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រឹបអូស មុននឹង​យកទៅ​ដុត​កម្ទេចចោល

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សិន​ជូ​រី ផ្លា​ហ្សា​ ៖ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​លក់ដុំ និង​រាយ​ភ្នំពេញ​ ទីតាំង​សម្គាល់​ថ្មី​នៃ​ឧត្តមភាព​សហគមន៍

Sokha Hotels

ព័ត៌មានពេញនិយម