Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ ក្រើនរំលឹកជាថ្មី ពីលក្ខខណ្ឌណាខ្លះ អាចឈប់នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

បានផុស

នៅ

ថ្មីៗនេះ ប្រធានបទនៃការចតរថយន្តនៅលើផ្លូវល្បឿនលឿន កំពុងក្លាយជាប្រធានបទជជែកគ្នាពីសំណាក់អ្នកប្រើប្រាស់ បណ្តាយទំនាក់ទំនងហ្វេសប៊ុក បន្ទាប់ពីបានមើលឃើញ នៅតែអ្នកមិនទាន់បានយល់ច្បាស់ពីការប្រើប្រាស់ ផ្លូវមួយខ្សែនេះ។ ដូចនេះ ដើម្បីជាពញ្ញាក់អារម្មណ៍ដល់សាធារណជន ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែករំលែករបៀបនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្តីពីការហាមឈប់ ឬអាចចតបានក្នុងលក្ខខណ្ឌណាខ្លះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសាធារណការ បញ្ជាក់ថា នៅលើគន្លងផ្លូវសម្រាប់ឈប់បន្ទាន់នៃផ្លូវល្បឿនលឿន អាចឈប់បាន លើកលែងតែករណីយានយន្តខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ។ ឯការប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបានហាមឃាត់ចំពោះលក្ខខណ្ឌដូចតទៅ៖
– ហាមឈប់ ហាមចត ហាមបត់ត្រឡប់ក្រោយ ឬហាមបើកបរថយក្រោយ។
– ហាមផ្ទុកមនុស្សលើទោចក្រយានយន្តក្រៅពីអ្នកបើកបរ។
– ហាមឈប់ដាក់មនុស្ស ឬទំនិញឡើងចុះលើគន្លងផ្លូវសម្រាប់ឈប់ លើកលែងតែយានយន្តខូច ឬមានគ្រោះថ្នាក់ចរាចរណ៍។
– ហាមបើកបរតាមគន្លងផ្លូវសម្រាបឈប់បន្ទាន់ នៅពេលកកស្ទះចរាចរណ៍។
– ហាមផ្ទេរទំនញ ឬអ្នកដំណើរដែលមានចំនួនច្រើន ដោយគ្មានការអនុញ្ញាតនៅក្នុងតំបន់ឈប់សម្រាក ប៉ុន្តែអ្នកបើកបរអាចត្រួចពិនិត្យយានយន្តទីនេះបាន និងមិនឱ្យឈប់លើសពី៣០នាទីឡើយ។

គួរបញ្ជាក់ដែរថា នៅផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងដែលអាចឈប់សម្រាកបានដល់ទៅ ៤ទីតាំង ដែល​ទីតាំង​នីមួយៗ​មាន​ចំណត​យានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។
ហេតុនេះ បើសិនជា​ចង់រថយន្តអស់សាំង ចង់សម្រាក ទទួលទានអាហារ អាចជ្រើសក្នុងចំំណោមទីតាំងទាំង៤ ដែលមានស្លាកសញ្ញាប្រាប់មុន នៅលើដងផ្លូវល្បឿនលឿន​ រួមមាន៖
– ទីតាំងកំពង់ស្ពឺ នៅគីឡូម៉ែត្រ លេខ ៤០
– ទីតាំងកំពង់ស្ពឺខាងលិច នៅគីឡូម៉ែត្រ លេខ ៦៣
– ទីតាំងកំពង់សិលា នៅគីឡូម៉ែត្រ លេខ ១០៩ និងទីតាំងព្រៃនប់ខាងលិច នៅគីឡូម៉ែត្រលេខ ១៥៦ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៩ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម