Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ផ្លូវក្រវាត់ក្រុងទី ៣ គឺជាផ្លូវដែលចំណាយថវិកាខ្ពស់បំផុត សម្រាប់ការសាងសង់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី ៣ គឺជាផ្លូវដែលចំណាយថវិកាខ្ពស់បំផុត សម្រាប់ការសាងសង់។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវក្រវាត់ក្រុងទី ៣ គឺជាផ្លូវដែលចំណាយថវិកាខ្ពស់បំផុត ដោយសាងសង់ត្រឹមតែ ៥២គីឡូម៉ែត្រ តែចំណាយសរុបទាំងអស់រហូតដល់ ៤៦០លានដុល្លារ។ ក្នុងនោះ ថវិកាទទួលបានពីមិត្តចិនចំនួន ២៦០លានដុល្លារ ហើយថវិការបស់រាជរដ្ឋាភិបាលចំនួន ២០០លានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «ផ្លូវនេះគឺជាផ្លូវដែលចំណាយខ្ពស់បំផុត ធ្វើតែ ៥២គីឡូម៉ែត្រ តែចំណាយគិតទាំងអស់សរុបរហូតដល់ ៤៦០លានដុល្លារ នេះជាការចំណាយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម