Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅកម្ពុជា មានចរិត ២យ៉ាង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧កន្លងទៅនេះ មានចរិត ២យ៉ាង នោះគឺការប្រកួតប្រជែងដណ្ដើមកៅអីនៅក្នុងរដ្ឋសភា និងការប្រកួតប្រជែងការគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងម្ខាងទៀតអ្នកបំផ្លាញប្រជាធិបតេយ្យ តាមរយៈរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ គឺមានចរិត ២យ៉ាង។

ចរិតទី ១ គឺការប្រកួតប្រជែងដណ្ដើមកៅអីនៅក្នុងរដ្ឋសភា ដោយបានប្រព្រឹត្តទៅនៅក្នុងសភាពការណ៍ស្ងប់ស្ងាត់ល្អប្រសើរ។ ចរិតទី ២ គឺការប្រកួតប្រជែងរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងម្ខាងទៀតអ្នកបំផ្លាញប្រជាធិបតេយ្យ តាមរយៈរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គូសបំផ្លាញចោលសន្លឹកឆ្នោត ដែលសរុបមកគឺបំផ្លាញចោលនូវការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «នេះទើបជាការតស៊ូពិតប្រាកដនៃការបោះឆ្នោតរយៈពេលកន្លងទៅៗ គឺយើងបានដឹងហើយ​យុទ្ធនាការឲ្យប្រជាជនកុំទៅបោះឆ្នោត ប៉ុន្តែប្រជាជនទៅបោះឆ្នោតរហូតទៅដល់ជាង ៨៤ភាគរយ មានន័យថា ម៉េចជិត ៨៥ភាគរយ មានន័យថា ម៉េច អ្នកឯងឲ្យធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ហើយសន្លឹកឆ្នោតដែលខូចមានត្រឹមតែជាង ៥ភាគរយ ប្រៀបធៀបជាមួយឆ្នាំ ២០១៨ ខូចជាង ៨ភាគរយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម